ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មាន​ជំងឺហឺត​ហើយ មិន​ចង់​ឲ្យ​កើត​ជំងឺ​ផ្តាសាយ​ទៀត គួរ​ធ្វើ​ម៉េច​ទៅ​?
26, Sep 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្នក​ដែលមាន​ជំងឺហឺត គឺ​ប្រឈម​ខ្ពស់​នឹង​ផល​វ​បាក​ច្រើន​នៃ​ជំងឺ​ផ្តាសាយ​។ ដូច្នេះ តើ​គួរតែ​ធ្វើ​ដូច​ម្តេចទៅ​?



ខាងក្រោម​នេះ ខ្ញុំ​សូម​ណែ​នាំនូវ​ដំបូន្មាន​មួយចំនួន​ដែល​អ្នក​គួរតែ​ធ្វើ​៖
 
•​ ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ផ្តាសាយ​រាល់​ឆ្នាំ​។ ចូរ​ជ្រើសរើស​ថ្នាំ​ចាក់​ចៀស​ជាង​ប្រើ​ស្ព្រា​យ​បាញ់​ច្រមុះ​
•​ ​ចូរ​លើកទឹកចិត្ត​ឲ្យ​មនុស្ស​គ្រប់គ្នា​ក្នុង​គ្រួសារ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្តាសាយ ដើម្បី​ជួយ​ការពារ​អ្នក​ដែលមាន​ជំងឺហឺត​
•​ ​ចូរ​ឧស្សាហ៍​លាង​សម្អាត​ដៃ​ជា​ញឹកញាប់ និង​ចៀស​ឲ្យ​ឆ្ងាយ​ពី​អ្នក​ដែលមាន​ជំងឺ​។ មិនត្រូវ​ញ៉ាំ​អាហារ ភេសជ្ជៈ ឬ​សម្ភារៈប្រើប្រាស់​ក្នុង​ផ្ទះបាយ​រួមគ្នា​ឡើយ​
•​ ​ចូរ​ទាក់ទង​ទៅ​គ្រូពេទ្យ​ភ្លាម​បើសិនជា​អ្នកចេញ​ជា​រោគសញ្ញា​ជំងឺ​ផ្តាសាយ​ដូចជា ក្តៅខ្លួន ក្អក គ្រុន​ញ៉ាក់ ឈឺបំពង់ករ ឈឺក្បាល ឬ​អស់កម្លាំង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh
​ 

© រក្សាសិទ្ធិដោយ thmeythmey.com