ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទឹកឃ្មុំ​អាច​សម្លាប់​ក្មេង​បាន​ដូច្នេះ​សូម​ប្រ​យ័​ត្ន
27, Sep 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
ទឹកឃ្មុំ​ល្អ​សម្រាប់​សុខភាព​មនុស្ស​ទូទៅ​។​ប៉ុន្តែ​វា​អាច​នឹង​សម្លាប់​ក្មេង​អាយុ​ក្រោម​១​ឆ្នាំ​បាន​។​



ដូច្នេះ​គេ​មិន​គួរប្រើ​ទឹកឃ្មុំ​សម្រាប់​ក្មេង​ដែលមាន​អាយុ​តិចជាង​មួយឆ្នាំ​ឡើយ​។​
 
​ទោះបីជា​គ្រោះថ្នាក់​នេះ​មិនមែន​កើតមាន​គ្រប់​ក្មេង​ដែល​ប្រើ​ទឹកឃ្មុំ​ក្តី គ្រូពេទ្យ​បាន​ព្រមាន​ថា​អ្នក​ម្តាយ យក​ល្អ​គួរ​ចៀសវាង​ការប្រើ​ទឹកឃ្មុំ​សម្រាប់​ក្មេង​អាយុ​ក្រោម​មួយឆ្នាំ​ដើម្បី​ចៀសវាង​ការ​ស្តាយក្រោយ​។​
 
​គ្រូពេទ្យ​ពន្យល់ថា​នៅពេល​ប្រើ​ទឹកឃ្មុំ​សម្រាប់​ក្មេង​អាយុ​ក្រោម​មួយឆ្នាំ​វា​អាច​នាំអោយ​ពុល​បាន​ដោយ​បង្ក​ជាការ​ខ្សោយ​សាច់ដុំ ទល់លាមក​និង​ក្មេង​មិនបាច់​ជាដើម​ដោយ​អាច​បណ្តាលអោយ​ស្លាប់​បាន បើ​ព្យាបាល​មិនទាន់ ពេលវេលា​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh
​ 

© រក្សាសិទ្ធិដោយ thmeythmey.com