ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
វីដេអូ
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
ខ្មែរ​អ៊ិ​ស្លាម​លក់​«​មង និង​សំណាញ់​» មួយថ្ងៃ​បាន​២៥០​ដុល្លារ​, អតិថិជន​ភាគច្រើន​ជា​ខ្មែរ​
16, Nov 2018 , 5:30 pm        
រូបភាព
​កណ្តាល​៖ មង និង​សំណាញ់ ជា​ឧបករណ៍​នេសាទ​ដ៏​ពេញនិយម​សម្រាប់​អ្នកនេសាទ​។ នៅ​កម្ពុជា អ្នកនេសាទ​ភាគច្រើន​ជា​ខ្មែរ​អ៊ិ​ស្លាម ហើយ​ពួកគេ​រស់នៅ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ទឹក​។ ខ្មែរ​អ៊ិ​ស្លាម ភាគច្រើន​រស់នៅ​តាម​បណ្ដោយ​ទន្លេមេគង្គ​, ទន្លេសាប​, ទន្លេចតុមុខ និង​ដៃទន្លេ​ផ្សេងៗ ហើយ​ពួកគេ​មាន​ជំនាញ​ច្បាស់លាស់​ទាក់ទង​នឹង​ការនេសាទ​នេះ​។

 
 
​នៅ​ភូមិ​ព្រែក​តា​ពៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ជាទី​ដែលមាន​ទន្លេ និង​ព្រែក​ផង​នោះ ក៏​សម្បូរ​វត្តមាន​ជនជាតិ​ចាម្ប៍ និង​ខ្មែរ​អ៊ិ​ស្លាម​រស់នៅ​ច្រើន​ដែរ​។ ក្រៅពី​នេសាទ ពួកគេ​ក៏បាន​ធ្វើ​ឧបករណ៍​ដូចជា​មង និង​សំណាញ់ សម្រាប់​លក់​ផងដែរ​។ ក្នុង​មួយថ្ងៃ​ពួកគាត់​អាច​រកចំណូលបាន​ប្រមាណ ២៥០​ដុល្លារ​ពី​ការលក់​មង និង​សំណាញ់​នេះ ដែល​អតិថិជន​ភាគច្រើន​ជា​ជនជាតិខ្មែរ​។ ការ​ត្បាញ​មង និង​សំណាញ់​នេះ បាន​ក្លាយជា​មុខរបរ​ប្រពៃណី​មួយ​របស់​អ្នកភូមិ​ព្រែ​កតា​ពៅ និង​ក្លាយជា​កន្លែង​មួយ ដែលមាន​ការជួញដូ​ច​ឧបករណ៍​នេសាទ​យ៉ាង​មមាញឹក​។​

​ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត​សូម​អញ្ជើញ​ទស្សនា​វីដេអូ​ដូចតទៅ​៖

 
 
​ដើម្បី​ទទួលបាន​ព័ត៌មាន​ទាក់ទង​នឹង​វិស័យ​កសិកម្ម​, ផលិតផល​អត្តសញ្ញាណ​, ជំនួញ​ខ្នាតតូច និង​មធ្យម​, បរិស្ថាន និង​ទេសចរណ៍ សូម​ចុច Download App «​ថ្មីៗ​២៥ រាជធានី​-​ខេត្ត​» សម្រាប់​ប្រព័ន្ធ IOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនេះ ក៏មាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv
 

Tag:
 មង​
  សំណាញ់​
  ខ្មែរ​អ៊ិ​ស្លាម​
  ឧបករណ៍​នាសា​ទ​
  ភូមិ​ព្រែ​កតា​ពៅ​
  ThmeyThmey25
 
© រក្សាសិទ្ធិដោយ thmeythmey.com