លោក Jose Mourinho អ្នកចាត់ការទូទៅ Manchester United បានបន្ទោសថាក្រុមរបស់លោកគ្មានសមត្ថភាពរកគ្រាប់បាល់បន្ទាប់ពីធ្លាក់ចេញពីពាន Carabao Cup ដោយសារក្រុមនៅលំដាប់ទី២អង់គ្លេស Derby County នៅកីឡដ្ឋាន Old Trafford នារាត្រីថ្ងៃទី២៥ ខែកញ្ញា។
ក្រុមដែលដឹកនាំដោយអ្នកចាត់ការថ្មី Frank Lampard បាននាំ Derby យកឈ្នះម្ចាស់ផ្ទះ Man Utd ដោយបាល់កាត់សេចក្តីប៉េណាល់ទីបន្ទាប់ពីការប្រកួតបញ្ចប់ទៅក្នុងលទ្ធផល២-២។
Juan Mata បានផ្តល់ឲ្យក្រុមបិសាចក្រហមសម្រាប់គ្រាប់បាល់នាំមុខតាំងពី៣នាទីដំបូងនៃវគ្គទី១ និងមានឱកាសជាច្រើនទៀត លើកក្រុម Derby តែធ្វើមិនបានសម្រេច។ ចូលដល់តង់ទី២នាទី៥៩ ក្រុមរបស់ Lampard ដែលជាអតីតកូនក្រុមលោក Mourinho កាលនៅ Chelsea បានវាយបកតាមស្មើវិញដោយការទាត់បាល់ពិន័យ (Free-kick)យ៉ាងល្អពីកីឡាករ Harry Wilson មុនពេលអ្នកចាំទី Sergio Romero ទទួលបានកាតក្រហមនៅ៨នាទីបន្ទាប់ ដោយសារយកដៃប៉ះបាល់នៅក្រៅតំបន់។
ខ្សែប្រយុទ្ធ Jack Marriott ជាអ្នកបន្ថែមគ្រាប់បាល់នាំមុនលើ Man Utd វិញនៅនាទី៨៦ ដោយប្រើក្បាល ប៉ុន្តែ Marouane Fellaini តែតបញ្ចូលទីជួយក្រុមលោក Jose តាមស្មើវិញនៅនាទី៩០+។ បញ្ចប់ការប្រកួតក្នុងម៉ោងផ្លូវការ Man Utd ស្មើ Derby ២-២។
ក្រុមទាំងបានឈានដល់ការស៊ុតបាល់កាត់សេចក្តី១១ម៉ែត្រ ដោយក្រុមលោក Mourinho បរាជ័យក្រុមរបស់ Lampard ដោយលទ្ធផល ៨-៧។
អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់បានប្រាប់ទូរទស្សន៍ Sky Sports ថា៖«យើងមិនអាចរកគ្រាប់បាល់បន្ថែមបាននៅពេលដែលយើងមានឱកាសជាច្រើននៅតង់ទី១។ យើងលេងបានល្អ ដើម្បីសំលាប់ (រកគ្រាប់បាល់) តែពួកគេមិនអាចធ្វើបាន។ ការលេងបែបនេះគឺខ្ញុំមិនចូលចិត្តទេ»។
នេះជាការខកចិត្តលើកទី២សម្រាប់ Man Utd ក្នុងការបង្ហាញខ្លួននៅទឹកដី Old Trafford បន្ទាប់ពីបានត្រឹមស្មើ Wolverhampton ១-១ នាការប្រកួតក្របខណ្ឌ Premier League កាលពីសប្តាហ៍មុន៕
លទ្ធផលគូដទៃ៖
AFC Bournemouth ៣ - ២ Blackburn Rovers
Blackpool ២ - ០ Queens Park Rangers
Burton Albion ២ - ១ Burnley
Millwall ១ - ៣ Fulham
Oxford United ០ - ៣ Manchester City
Preston North End ២ - ២ Middlesbrough *
Wolverhampton Wanderers ០ - ០ Leicester City *
Wycombe Wanderers ៣ - ៤ Norwich City
West Bromwich Albion ០ - ៣ Crystal Palace