អត្ថបទពាណិជ្ជកម្ម
សិស្សានុសិស្សចាប់យកអនាគត ក្នុងនាមជាម្ចាស់ផ្ទះនៃការប្រកួតប្រជែងរ៉ូបូត
× ការប្រកួតប្រជែងរ៉ូបូតលក្ខណៈអន្តរជាតិមួយ ហៅថាការប្រកួតប្រជែងរ៉ូបូតអូឡាំព្យាដពិភពលោក ត្រូវបានរៀបចំឡើងនៅ សាកលវិទ្យាល័យហ្សាម៉ាន់ កាលពីថ្ងៃទី២២ ខែកញ្ញា កន្លងទៅ។ រ៉ូបូត គឺជាប្រធានបទសម្រាប់ការប្រកួត ខណៈដែលសិស្សានុសិស្សដែលមានបទពិសោធន៍បច្ចេកវិទ្យាខ្លាំងពូកែ បានប្រកួតប្រជែងគ្នា នៅក្នុងការប្រកួតប្រជែងរ៉ូបូតអូឡាំព្យាដពិភពលោក សម្រាប់ជុំប្រកួតនៅក្នុងប្រទេសកម្ពុជា ។
ការនាំយកការប្រកួតប្រជែងសម្រាប់ជុំប្រកួតនៅក្នុងប្រទេសកម្ពុជា គឺជាការផ្ដួចផ្ដើមរបស់អង្គការពិព័រណ៍វិទ្យាសាស្ត្រកម្ពុជា ក្រោមជំនាញបច្ចេកទេសរបស់ក្រុមហ៊ុនស្មាត អាស្យាតា ដែលជាដៃគូជាផ្លូវការចំពោះជុំប្រកួតនៅក្នុងប្រទេសកម្ពុជា រួមសហការរួចជាស្រេចជុំវិញការប្រឡងប្រជែងវិស័យបច្ចេកវិទ្យា លើការដំឡើងគ្រោងរ៉ូបូតលក្ខណៈ LEGO Mindstorms Robot។
ការប្រកួតប្រជែង នឹងត្រូវវិនិច្ឆយតាមរយៈការរៀប ឬដំឡើងរ៉ូបូត ដោយស្ថិតក្រោមពេលវេលាកំណត់ និងដើម្បីប្រកួតដណ្ដើមសិទ្ធិ ឡើងទៅប្រកួតនៅជុំអន្តរជាតិបន្តទៀត នៅក្នុងប្រទេសថៃ នៅក្នុងខែវិច្ឆិកា ខាងមុខនេះ។
សិស្សានុសិស្សចំនួន១៥ក្រុម មកពីសាលាចំនួន៥ បានចូលរួមការប្រកួតប្រជែងនេះ លើវិញ្ញាសាចំនួនពីរ ដែលចែកចេញជាវិញ្ញាសាសម្រាប់កុមារអាយុពី ១៣ ដល់ ១៥ឆ្នាំ និងយុវជនអាយុពី១៥ ដល់១៩។ ក្រុមប្រកួតនីមួយៗ មានសមាជិកចំនួនពីរ ឬបីនាក់ ដែលត្រៀមខ្លួនប្រកួត ក្រោមការណែនាំរបស់គ្រូដឹកនាំ។
ជ័យលាភីលេខ១ លើវិញ្ញាសាសម្រាប់កុមារ បានទៅលើក្រុម LLA 1 និងលេខ២ បានទៅក្រុម LLA 2 ដែលមកពីសាលា Liger Leadership Academy។ រីឯចំណាត់ថ្នាក់លេខ៣ បានទៅក្រុម Rechnology មកពីសាលាអង្គការ Cambodian Children's Fund ។
ដោយឡែក លើវិញ្ញាសាសម្រាប់យុវជន ជ័យលាភីលេខ១ បានទៅក្រុម ZIS 1 និងលេខ៣ បានទៅក្រុម ZIS 2 ដែលមកពីសាលាអន្តរជាតិហ្សាម៉ាន់។ ចំណែកឯចំណាត់ថ្នាក់លេខ២បានទៅក្រុម TDM ដែលមកពីសាលាអង្គការ Cambodia Children’s Fund។
ឆ្លងកាត់ការប្រកួតប្រជែងដ៏ស្វិតស្វាញនៅវគ្គប្រកួតជាច្រើន ដែលត្រូវបានរៀបចំឡើង យើងបានឯកភាពថា ព្រឹត្តិការណ៍នេះ បានផ្ដល់នូវបទពិសោធន៍ប្លែក ដល់ប្អូនៗសិស្សានុសិស្សដែលមានវត្តមានចូលរួម។
នៅមុនការប្រកួត លោកនាយកប្រតិបត្តិក្រុមហ៊ុនស្មាតអាស្យាតា ដែលជាក្រុមហ៊ុនទូរគមនាគមន៍ចល័តឈានមុខគេនៅក្នុងប្រទេសកម្ពុជា បានចូលរួមគាំទ្រការប្រកួតប្រជែងនេះយ៉ាងឆាប់រហ័ស ហើយបានទទួលស្គាល់ថា លោកពុំមានការស្ទាក់ស្ទើរអ្វីឡើយចំពោះការចូលរួមសហការក្នុងព្រឹត្តិការណ៍នេះ។ លោកនាយកប្រតិបត្តិក្រុមហ៊ុនស្មាតអាស្យាតា បានមានប្រសាសន៍ថា៖ «ការដែលកម្មវិធីដ៏គួរឱ្យទន្ទឹងរង់ចាំនេះ ត្រូវបានរៀបចំឡើងនៅក្នុងប្រទេសកម្ពុជា គឺជាប្រការមួយដែលគួរឱ្យចាប់អារម្មណ៍។ ខ្ញុំជឿជាក់ថា ការជួយឱ្យយុវជនកម្ពុជាចូលរួម ជាមួយបច្ចេកវិទ្យារ៉ូបូត នឹងពង្រីកភាពច្នៃប្រឌិត និងជំនាញដោះស្រាយបញ្ហា តាមរយៈចំណេះជំនាញដ៏ឆ្លាតវៃរបស់ពួកគាត់»។
គួររំលឹកថា ការប្រកួតប្រជែងរ៉ូបូតអូឡាំព្យាដពិភពលោក បានបង្កើតឡើងក្នុងឆ្នាំ២០០៤ និងបានក្លាយជាការប្រកួតប្រជែងលក្ខណៈអន្តរជាតិមួយយ៉ាងពិតប្រាកដ សម្រាប់យុវជនដែលមានចំណង់ចំណូលចិត្ត ចំពោះការពឹងផ្អែកដ៏ឆាប់រហ័សលើបច្ចេកវិទ្យា ដែលពិភពលោកកំពុងធ្វើជាសាក្សី។ ជុំប្រកួតនានានៅក្នុងកម្មវិធីនេះ មានការចូលរួមពីសំណាក់បណ្ដាប្រទេសជាង៦០ ចាប់ពីការចាប់ផ្ដើមការប្រកួត រហូតដល់វគ្គផ្ដាច់ព្រ័ត្រ ដែលមានវត្តមានប្រកួតប្រជែងរបស់សិស្សានុសិស្សវៃឆ្លាត និងមានការប្ដេជ្ញាចិត្តបំផុត។
(អត្ថបទពាណិជ្ចកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com