អត្ថបទពាណិជ្ជកម្ម
​រកឃើញ​ជើង​ខ្លាំង​ទាំង​៤ នៃ​ពានរង្វាន់​អា​ឃ្វ័​រ​រៀស (Aquarius Cup) ២០១៨
26, Sep 2018 , 5:52 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖​កាលពី​ថ្ងៃទី​២២ ខែកញ្ញា​កន្លងទៅ ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា​(​កូ​កា​-​កូ​ឡា​)​បាន​រកឃើញ​ជើង​ខ្លាំង​ទាំង​បួន នៃ​ពានរង្វាន់​បាល់ទាត់​អា​ឃ្វ័​រ​រៀស​ប្រចាំឆ្នាំ​(Aquarius Cup)២០១៨ ដែលជា​ពានរង្វាន់​បាល់ទាត់​អា​ឃ្វ័​រ    រៀស លើកដំបូង​នៅ​កម្ពុជា​។ កីឡាករ​ចំនួន ៥៦​ក្រុម បាន​ចូលរួម​ការប្រកួត​ដណ្តើមពាន​នេះ តាំងពី​ថ្ងៃទី ១៦ ខែសីហា​។ ជើង​ខ្លាំង ៤ ក្រុម​បាន​ឆ្លង​មកដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ហើយ​ក្រុម​ទាំង​៤ នេះ​មានឈ្មោះ​ដូចជា ក្រុម​ឪម៉ាល់ ក្រុម​អាណាចក្រ​បៃតង ក្រុម​ពាក់​មី និង​ក្រុម Down Town Sport​។​
 
​ក្រោម​អធិបតីភាព ក៏ដូចជា​ក្រោម​ការវាយតម្លៃ​ដ៏​សុក្រឹត ពី​សំណាក់​អាជ្ញាកណ្តាល ដែល​ទទួលស្គាល់​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា យើង​បាន​រកឃើញ​ក្រុម​ជើង​ខ្លាំង​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ដែល​ការប្រកួត​ធ្វើឡើង​នៅ​ទីលានកីឡា​បាល់ទាត់ V-Soccer ស្ថិតនៅ​ខណ្ឌ​ជ្រោយចង្វារ​។ 


 
•​ ​ពានរង្វាន់​ទីមួយ​បាន​ទៅលើ​ក្រុម ឪម៉ាល់ ជាមួយ​ទឹកប្រាក់​សុទ្ធ USD 4.500 (​បួន​ពាន់​ដុល្លារ​អាមេរិក​)​។​
•​ ​ពានរង្វាន់​ទី​ពីរ បាន​ទៅលើ​ក្រុម​អាណាចក្រ​បៃតង ព្រមជាមួយ​ទឹកប្រាក់​សុទ្ធ​ចំនួន​USD 2.200 (​ពីរពាន់​ពីរ​រយ​ដុល្លារ​អាមេរិក​)​។​
•​ ​ពានរង្វាន់​ទី​បី បាន​ទៅលើ​ក្រុម Down Town Sport ជាមួយ​ទឹកប្រាក់​សុទ្ធ​ចំនួន USD 1.500 (​មួយ​ពាន់ ប្រាំ​រយ​ដុល្លារ​អាមេរិក​)​។​
•​ ​និង​ពានរង្វាន់​ទី​បួន បាន​ទៅលើ​ក្រុម​ពាក់​មី ជាមួយ​ទឹកប្រាក់​សុទ្ធ​ចំនួន USD 750 (​ប្រាំពីរ​រយ​ហាសិប ដុល្លារ អាមេរិក​)​។ 
 


​លោក មាស វុត្ថា នាយក​ផ្នែក​លក់​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា​(​កូ​កា​-​កូ​ឡា​)​បាន​មានប្រសាសន៍​ដូច្នេះ​ថា​៖ «​យើង​មាន​សេចក្តីសោមនស្ស​រីករាយ​ណាស់ ដែល​បាន​រកឃើញ​ជើងឯក​ការប្រកួត​បាល់ទាត់ ពាន​អា​ឃ្វ័​រ​រៀស (Aquarius Cup)​នេះ​។ ការប្រកួត​ពាន​នេះ មិន​ត្រឹមតែ​ជាការ​ប្រកួត​កីឡា​តែប៉ុណ្ណោះ​ទេ តែ​ជា​ឱកាស​មួយ​សម្រាប់​កីឡាករ បញ្ចេញ​សកម្មភាព និង​បង្ហាញ​ពី​ការ​ឲ្យ​តម្លៃ​របស់​ពួកគេ ចំពោះ​មិត្តភាព ការងារ​ជា​ក្រុម សាមគ្គីភាព និង​ការគោរព​គ្នា តាមរយៈ​ចំណង់​ចំណូលចិត្ត​របស់​ពួកគេ​ចំពោះ​កីឡាបាល់ទាត់​នេះ​។ អា​ឃ្វ័​រ​រៀស យល់ថា មនុស្ស​គ្រប់រូប​បំពេញការងារ​បានល្អ​បំផុត នៅពេលដែល​ពួកគេ​មាន​ជាតិ​ទឹក​គ្រប់គ្រាន់ ក្នុង​សារពាង្គកាយ​»​។​


 
​ពានរង្វាន់​បាល់ទាត់​អា​ឃ្វ័​រ​រៀស (Aquarius Cup) គឺជា​គំនិត​ផ្តួចផ្តើម​ចុងក្រោយ​បំផុត របស់​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា ដើម្បី​ចែករំលែក​ជាមួយ​ប្រជាជន​កម្ពុជា នូវ​ភេសជ្ជៈ​ជាតិ​រ៉ែ បង្កើន​ភាពស្វាហាប់​។ អា​ឃ្វ័​រ​រៀស បំបាត់​ភាព​ស្រេកទឹក និង​បំពេញ​ជាតិ​ទឹកបាន​ឆាប់រហ័ស​ដល់​រាងកាយ​។ ផលិតផល​អា​ឃ្វ័​រ​រៀស ត្រូវបាន​ណែនាំ​មក​ទីផ្សារ​កម្ពុជា​លើកដំបូង​នៅក្នុង​ឆ្នាំ​២០១៤ ដោយ​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា​(​កូ​កា​-​កូ​ឡា​)​។ ផលិតផល​នេះ​ទទួលបាន​ការពេញនិយម​យ៉ាងខ្លាំង ពី​សំណាក់​អតិថិជន​និយម​លេង​កីឡា ដែល​កំពុង​ស្វែងរក​ប្រភេទ​ភេសជ្ជៈ ដែល​បំពេញ​ជាតិ​ទឹក​ត្រឡប់មក​រាងកាយ​វិញ សម្រាប់​ប្រទេស​ក្នុង​តំបន់​អាកាសធាតុ​ត្រូ​ពិ​ក​ដូច​កម្ពុជា​៕








 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 



© រក្សាសិទ្ធិដោយ thmeythmey.com