ជាតិ
សេដ្ឋកិច្ច
ចង់រកបន្លែ-ផ្លែឈើ និងផលិតផលផ្សេងៗ​​​ ពីកសិករ មាននៅលើ App «​ថ្មីៗ២៥ ​រាជធានី​-​ខេត្ត​»
27, Sep 2018 , 10:49 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ​(Thmeythmey.com) ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ​ទូរទស្សន៍​បារាំង Canal France International ( Media/Development  (the French Media Development Agency) បាន នឹង​កំពុង​បង្កើត App មួយ​ដែលមាន​ឈ្មោះថា ថ្មីៗ​២៥​រាជធានី​-​ខេត្ត​។ App ថ្មីៗ​២៥​រាជធានី​-​ខេត្ត​នេះ នឹង​ក្លាយទៅជា​ទីផ្សារ​មួយ​ដែល​អនុញ្ញាត​ឲ្យ​អ្នកផ្គត់ផ្គង់ និង​អ្នកស្វែងរក​ផលិតផល​កសិកម្ម​, ទេសចរណ៍​, ផលិតផល​អត្តសញ្ញាណ​, ផលិតផល​មូលដ្ឋាន​… អាច​ជួបគ្នា​បាន​ដោយ​ងាយ​នៅលើ App នេះ​។

 

ដើម្បី​ឲ្យ App ខាងលើនេះ​មាន​ព័ត៌មាន​សម្បូរបែប​ទាក់ទង​ទៅនឹង​ព័ត៌មាន​កសិកម្ម​, ទេសចរណ៍​, ផលិតផល​មូលដ្ឋាន​, ផលិតផល​អត្តសញ្ញាណ ផលិតផល​ភូមិ​មួយ​ផលិតផល​មួយ​, ចាប់តាំងពី​ថ្ងៃទី​១​ខែកញ្ញា​ឆ្នាំ​២០១៨​ខាងមុខនេះ​តទៅ អ្នកសារព័ត៌មាន​អេ​ទ្បិ​ច​ត្រូ​និក​ថ្មីៗ (Thmeythmey.com) នៅតាម​បណ្តា​ខេត្ត​មួយចំនួនធំ​នឹង​ផលិត​ដំណឹង​ទាក់ទង​នឹង​វិស័យ​កសិកម្ម​, ទេសចរណ៍​, ផលិតផល​មូលដ្ឋាន​, ផលិតផល​អត្តសញ្ញាណ​, ផលិតផល​ភូមិ​មួយ​ផលិតផល​មួយ កាន់តែច្រើន​បន្ថែមទៀត​។ រាល់​ព័ត៌មាន​ខាងលើ​នៃ​ខេត្ត​នីមួយៗ នឹងមាន​នៅលើ App ថ្មីៗ​២៥​រាជធានី​-​ខេត្ត​។ ដូច្នេះ ដើម្បី​ទទួលបាន​ព័ត៌មាន​ផលិតផល​អត្តសញ្ញាណ​ប្រចាំខេត្ត និង​ផលិតផល​កសិកម្ម​ទូទាំង​២៥​រាជធានី​-​ខេត្ត សូមមេត្តា​ចុច Download for IOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនេះ ក៏មាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv ៕​

© រក្សាសិទ្ធិដោយ thmeythmey.com