ជាតិ
ពលរដ្ឋ ដែលនេសាទបានក្រពើទម្ងន់ជាង១០០គីឡូ ទទួលបានថវិកា៦០០ដុល្លារ ពីក្រុមការងារចម្រុះ រូបពីហ្វេសប៊ុកក្រសួងកសិកម្ម
× ពោធិ៍សាត់៖ សត្វក្រពើមួយក្បាល ដែលប្រជាពលរដ្ឋនេសាទបាន កាលពីពេលថ្មីនេះ ត្រូវបានក្រុមអាជ្ញាធរ សម្រេចព្រលែងឲ្យរស់នៅតំបន់ធម្មជាតិ ក្នុងស្ទឹងឆាយតាម៉េត ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់វិញហើយ នៅព្រឹកថ្ងៃទី ២៧ កញ្ញានេះ។ នេះបើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
មូលហេតុដែលក្រុមការងារចម្រុះខេត្ត សម្រេចព្រលែងសត្វក្រពើ ចូលក្នុងស្ទឹងវិញនេះ ដោយសារមានការសំណូមពរពីប្រជពលរដ្ឋ និងអាជ្ញាធរឃុំ ដែលពួកគេមានជំនឿតាមបែបសាសនា ចំពោះការនេសាទបានក្រពើនេះ។ ក្រពើ ដែលក្រុមការងារព្រលែងនេះ មានបណ្តោយ ២.៩៣ ម៉ែត្រ និងទម្ងន់ ១៧០គីឡូ។
ក្រោយព្រលែងរួច ក្រុមការងារចម្រុះក៏បានផ្ដល់ថវិកា៦០០ដុល្លារ លើកទឹកចិត្តដល់ពលរដ្ឋ ដែលនេសាទបានក្រពើនេះផងដែរ។ ទឹកប្រាក់ទាំងនេះ បានមកពីក្រុមការងារចម្រុះ ដែលដឹកនាំអភិបាលស្រុក សមត្ថកិច្ច និងក្រុមហ៊ុនចិនជាដើម។ នេះបើតាមហ្វេសប៊ុកក្រសួងកសិកម្ម៕ Tag:
ក្រពើ
កសិកម្ម
ពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com