ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អ្វីដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​បន្ថយ​ការ​ប្រឈម​នឹង​ការ​មានប្រតិកម្ម​របស់​ថ្នាំ​
28, Sep 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការ​លេបថ្នាំ​ច្រើន​ហើយ​មានប្រតិកម្ម​អវិជ្ជមាន​ចំពោះ​ថ្នាំ​ទាំងនោះ អាច​បង្ក​ជា​ផលវិបាក​ដ៏​គ្រោះថ្នាក់​ជាច្រើន​ដល់​អ្នក​ប្រើ​បាន​។



ប៉ុន្តែ​មានរឿង​ច្រើនណាស់​ដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​បន្ថយ​ការប្រឈមមុខ​មួយ​នេះ​។ ខាងក្រោម​នេះ​គឺជា​ដំបូន្មាន​ខ្លះៗ​ដែល​អ្នក​អាច​ធ្វើបាន​៖
 
•​ ​ចូរ​ប្រើតែ​ថ្នាំ​ដែលមាន​ការណែនាំ​ពី​គ្រូពេទ្យ​ប៉ុណ្ណោះ​
•​ ​ចូរ​បង្កើតជា​តារាង​ថ្នាំ​ទាំងអស់​ដែល​អ្នក​ប្រើ និង​ដាក់​វា​តាម​ខ្លួន​ដើម្បី​ឲ្យ​គ្រូពេទ្យ​បានដឹង​ផង​។ ចូរ​បញ្ចូល​ទាំង​កម្រិត​នៃ​ការប្រើប្រាស់​របស់​ថ្នាំ​នីមួយៗ​ផង​
•​ ​ចូរ​សិក្សា​អំពី​របៀប​ដែល​ថ្នាំ​អាចមាន​ប្រតិកម្ម​ជាមួយគ្នា និង​ជាមួយ​អាហារ​ដែល​អ្នក​ញ៉ាំ​ផង​
•​ ​ចូរ​យក​ថ្នាំ​ទាំងអស់​ដែល​អ្នកប្រើប្រាស់​ទៅ​ឲ្យ​ពេទ្យ​ពិនិត្យ​ផង​ដើម្បី​រកមើល​ថា បញ្ហា​អ្វីដែល​ធ្ងន់ធ្ងរ​កើតឡើង ឬ​មានប្រតិកម្ម​អ្វីដែល​ខ្លាំងក្លា​នោះ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh
​ 

© រក្សាសិទ្ធិដោយ thmeythmey.com