ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរតែកែប្រែខ្លួនដូចម្តេចដើម្បីឲ្យការគេងកាន់តែលក់ស្រួលល្អ?
× ការដែលអនុញ្ញាតិឲ្យចិត្ត និងរាងកាយធូរស្រាលមុនពេលគេង នោះវានឹងជួយឲ្យអ្នកទទួលបានការគេងដ៏ល្អមួយនៅពេលយប់ យ៉ាងស្កប់ស្គល់។
ខាងក្រោមនេះគឺជាដំបូន្មានមួយចំនួនអំពីការកែប្រែខ្លួនដើម្បីគេងលក់កាន់តែស្រួល៖
• ចូរចៀសវាងរបស់អ្វីដែលរំខានដល់ការគេងដូចជា គ្រឿងស្រវឹង ជាតិកាហ្វេអ៊ីន ឬនីកូទីន។ ចូរប្រាកដថា អាហារពេលយប់អ្នកមិនបានញ៉ាំច្រើនពេក និងលឿនពេកទេ។ ចូរញ៉ាំទឹកឲ្យបានច្រើននៅពេលថ្ងៃ តែត្រូវកាត់បន្ថយវិញនៅពេលមុនចូលគេង។
• ចូររៀបចំបន្ទប់គេងឲ្យមើលអស្ចារ្យ ងងឹត និងស្ងាត់។ ចូរបង្កើតនូវទម្លាប់ពេលគេងដែលអាចធ្វើឲ្យមានអារម្មណ៍ធូរស្រាលដូចជា មិនធ្វើការពេលគេង ឬមើលទូរស័ព្ទអ្វីទាំងអស់។
• មិនត្រូវចូលគេងឡើយរហូតដល់អ្នកអស់កម្លាំងពិតប្រាកដ។ បើសិនជាអ្នកមិនអាចគេងលក់ ចូរក្រោកឡើយក្រោយពីព្យាយាមគេងបាន ២០នាទី និងធ្វើរឿងដែលអាចជួយឲ្យអ្នកធូរស្រាលក្នុងអារម្មណ៍បាន។
• នៅពេលព្រឹកចូរព្យាយាមចេញទៅខាងក្រៅដើម្បីប៉ះពាល់នឹងពន្លឺធម្មជាតិ និងហាត់ប្រាណឲ្យបានច្រើន។ បើសិនជាអ្នកត្រូវការគេងមួយស្របក់ ចូរប្រាកដថា មិនត្រូវគេងជិតពេលម៉ោងគេងពេលយប់ពេកឡើយ។
• ចូរបង្កើតពេលវេលាជាប់លាប់មួយក្នុងការចូលគេង និងភ្ញាក់ពីគេង៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com