ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់​បំបាត់​ស្ត្រេ​ស​តើ​គួរ​ធ្វើ​ដូចម្តេចខ្លះ​ទើប​ល្អ​?
01, Oct 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
នៅពេលដែល​អ្នក​ស្ត្រេ​ស​ខ្លាំង ការហាត់​ប្រាណ​គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ក្នុងការ​បំបាត់​អារម្មណ៍​តានតឹង​បែបនេះ ព្រោះ​វា​គឺជា​វិធី​ដែល​អាចជួយ​សម្រួល​ដល់​រាងកាយ ហើយ​បន្លប់​អារម្មណ៍​បាន​ទៀត​។


យក​ល្អ​គួរតែ​ព្យាយាម​ធ្វើ​ដូចខាងក្រោម​នេះ​៖
 
•​ ​ចូរ​ហាត់ប្រាណ​ឲ្យ​បាន ៥​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​រយៈពេល ៣០​នាទី រាល់ថ្ងៃ​។ ចូរ​ផ្តោត​សំខាន់​ទៅលើ​ការហាត់​លើក​សាច់ដុំ​ជា​ញឹកញាប់ ទោះបី​ជាមាន​ពេលវេលា​ខ្លី​ក៏ដោយ ល្អ​ជាង​ការ​រងចាំ​ដល់​មាន​ពេលវេលា​វែង​។ ចូរ​រីករាយ​នឹង​ការដើរ រត់​យឺតៗ ឬ​ជិះ​កង់​។
 
•​ ​ចូរ​សម្រេចចិត្ត​ធ្វើ​នូវ​អ្វីដែល​អ្នក​រីករាយ​បំផុត ដោយ​ការចូល​ហេតុ​ប្រាណ​ជា​ក្រុម ឬ​ហាត់​ខ្លួនឯង​។
 
•​ ​ចូរ​ទាញយក​បទ​ចម្រៀង ដើម្បី​ស្តាប់​ខណៈពេល​ហាត់ប្រាណ​។ ចូរ​សុំ​ឲ្យ​មាន​មិត្តភក្តិ​ម្នាក់​ទៅ​ហាត់ប្រាណ​ជាមួយ​ផង​បើសិនជា​ចង់​មាន​គ្នា​។
 
•​ ​ចូរ​ផ្តល់​ពេលវេលា​ដល់​ខ្លួនឯង​ដើម្បី​ផ្លាស់ប្តូរ​ទម្លាប់​ហាត់ប្រាណ​។ វា​ច្រើនតែ​ត្រូវការ​ពេល ៤ ទៅ ៨​សប្តាហ៍​ក្នុងការ​ផ្លាស់ប្តូរ​ទម្លាប់ និង​មាន​អារម្មណ៍​ថា​ស្រួលបួល​ឡើងវិញ​ហើយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com