ជាតិ
អត្ថបទពាណិជ្ជកម្ម
សូមកុំ​ភ្លេច​! ចូលរួម​ពិព័រណ៍​ម្សៅ​ទឹកដោះគោ នៅ​ចុងសប្តាហ៍នេះ នៅ​ហាង​បេ​ប៊ី​អោត​ឡេ​ត សាខា​វិមានឯករាជ្យ​
28, Sep 2018 , 1:25 pm        
រូបភាព
ដោយ: ថ្មីៗ
​ហាង បេ​ប៊ី​អោត​ឡេ​ត  នឹង​រៀបចំ​ពិព័រណ៍​ម្សៅ​ទឹកដោះគោ នៅ​ថ្ងៃទី​២៩ និង​ទី​៣០ ខែកញ្ញា​នេះ នៅ​បេ​ប៊ី​អោត​ឡេ​ត សាខា​វិមានឯករាជ្យ​(​ខាងជើង​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​)​។  ពិព័រណ៍​នេះ រៀបចំឡើង​ដើម្បី​ផ្តល់ឱកាស​ឲ្យ​ក្រុមហ៊ុន​ម្សៅ​ទឹកដោះគោ ក្រុមហ៊ុន​លក់​ផលិតផល​បូម រក្សាទុក​ទឹកដោះ​សម្រាប់​បំបៅកូន បាន​ពន្យល់​ពី​លក្ខណៈពិសេស និង​គុណភាព​ផលិតផល​របស់ខ្លួន ទៅដល់​លោកឪពុក​អ្នក​ម្តាយ​គ្រប់រូប​។ នៅក្នុង​ពិព័រណ៍​នេះ លោកឪពុក អ្នក​ម្តាយ ក៏​នឹង​ទទួលបាន​ការប្រឹក្សា​យោបល់​ពី​អ្នកជំនាញ ហើយ​បានដឹង​កាន់តែច្បាស់ មុន​សម្រេចចិត្តថា​តើ​ជម្រើស​បំបៅកូន​មួយណា​ដែល​ល្អ ស័ក្តិសម​នឹង​កូនៗ​របស់ខ្លួន​។ 
 
​បន្ថែម​ពីនេះ​អ្នក​ម្តាយ លោកឪពុក នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ​ពិសេស ពី​បណ្តា​ក្រុមហ៊ុន​ម្សៅ​ទឹកដោះគោ​ដែល​នឹង​មក​ចែករំលែក​ព័ត៌មាន​នានា នៅក្នុង​ពិព័រណ៍​នេះ​។ កាន់តែ​ពិសេស​ទៀត​នោះ គឺ​ហាង អតិថិជន​ដែល​ទិញ​ទំនិញ​នៅក្នុង​ហាង បេ​ប៊ី​អោត​ឡេ​ត សាខា​វិមានឯករាជ្យ អំឡុងពេល​ពិព័រណ៍​ចំនួន 2 ថ្ងៃនេះ និង​មានឱកាស​ចាប់យក​រង្វាន់​ជាច្រើន​ភ្លាមៗ​ទៀតផង​។​
 
​សូម​ស្វែងយល់​បន្ថែម​ពី​ពិព័រណ៍​ម្សៅ​ទឹកដោះគោ ក្នុង​វីដេអូ​ខាងក្រោម​នេះ​៖ 
 
 
​ដូច្នេះ អ្នក​ម្តាយ លោកឪពុក​គ្រប់រូប កុំ​ភ្លេច​សូម​ចូលរួម​ទាំងអស់គ្នា នៅក្នុង​ពិព័រណ៍​ម្សៅ​ទឹកដោះគោ នៅ​ថ្ងៃទី ២៩ និង​ទី​៣០ ខែកញ្ញា​នេះ នៅ​ហាង​ទំនិញ​កុមារ បេ​ប៊ី​អោត​ឡេ​ត សាខា​វិមានឯករាជ្យ តែមួយគត់ ដើម្បី​ស្វែងយល់​ពី​ជម្រើស​សម្រាប់​ការលូតលាស់​បុត្រ​ធីតា​លោកអ្នក​៕



(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com