ជាតិ
សង្គមជាតិ
ឱកាស​សម្រាប់​អ្នកចេះ​ភាសា​បារាំង​ទៅ​សិក្សា​ថ្នាក់បណ្ឌិត និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​កាណាដា​
28, Sep 2018 , 7:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួងការបរទេស ពាណិជ្ជកម្ម និង​អភិវឌ្ឍន៍ នៃ​ប្រទេស​កាណាដា បានផ្តល់​អាហារូបករណ៍ ដល់​ថ្នាក់បណ្ឌិត ថ្នាក់​បរិ​ញ្ញ​ប​ត្រ​ជាន់ខ្ពស់ លើ​ផ្នែក កសិកម្ម​, អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​, អភិវឌ្ឍ​វិស័យ​ឯកជន និង​ការពង្រឹង​សមត្ថភាព និង​អភិវឌ្ឍ​ធនធានមនុស្ស​។



​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​អប់រំ កម្មវិធី​អាហារូបករណ៍ ហ្វ្រ​ង់​កូ​ហ្វូ​នី នៃ​ក្រសួងការបរទេស ពាណិជ្ជកម្ម និង​អភិវឌ្ឍន៍ នៃ​ប្រទេស​កាណាដា សម្រាប់​ផ្តល់ជូន​ថ្នាក់បណ្ឌិត សិក្សា​រយៈពេល​៤​ឆ្នាំ​, ថ្នាក់​បរិ​ញ្ញ​ប​ត្រ​ជាន់ខ្ពស់ សិក្សា​រយៈពេល​២​ឆ្នាំ និង​ថ្នាក់​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​សិក្សា​រយៈពេល​២​ឆ្នាំ​។ 


 
​សម្រាប់​លក្ខខណ្ឌ បេក្ខជន​ត្រូវតែមាន​កម្រិត​ភាសា​បារាំង​យ៉ាងហោចណាស់ DELF B2 មាន​កម្រិត​ភាសា​អង់គ្លេស​គូរ​សម និង​មាន​ជំនាញ​ផ្នែក​កុំព្យូទ័រ (Word, Excel, Power Point) ជាដើម​។​
​ចំពោះ​បេក្ខជន​-​បេ​ក្ខ​នារី ដែលមាន​ចំណាប់អារម្មណ៍​អាចមក​ដាក់ពាក្យ​ឲ្យ​បាន​មុន​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ ២០១៨​។ សម្រាប់​ព័ត៌មាន​បន្ថែម​តាមរយៈ​គេហទំព័រ​http://www.boursesfrancophonie.ca/fr/dossier-candidature​ ។ 
 

Tag:
 កាណាដា​
 ​អប់រំ​
 ​អាហារូបករណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com