ជាតិ
សេដ្ឋកិច្ច
ចេក​ល័​ក្ខ​មួយ​ស្និត​លក់បាន​ក្នុងតម្លៃ​ពី​១២,០០០ ទៅ​១៥,០០០​រៀល​
29, Sep 2018 , 8:59 am        
រូបភាព
​សៀមរាប​៖ ចេក​ល័​ក្ខ ជា​ប្រភេទ​ចេក​មួយ​ប្រភេទ​ដែលមាន​ដុះ​ច្រើន​នៅ​តំបន់ភ្នំ​គូលែន​។ អ្នក​មកលេង​ភ្នំ​គូលែន តែងតែ​ចូល​ទិញ​ចេក​នេះ ព្រោះ​មើលទៅ​ប្លែក​ភ្នែក ដោយសារ​សំបកចេក​មួយ​ប្រភេទ​នេះ​មាន​ពណ៌​មាស​។ កសិករ​ស្រុក​បន្ទាយស្រី ក៏បាន​យក​ចេក​នេះ​មក​លក់​ក្នុង​ក្រុង​សៀមរាប​ដែរ តែ​មិនមាន​រាល់ថ្ងៃ​ទេ ដែល​ដាក់លក់​នៅ​ផ្សារ​បន្លែ​សុវត្ថិភាព មុខ​ហាង​ក្ដឿង​កាហ្វេ ក្រុង​សៀមរាប​។

 
​អ្នកស្រី កែវ សារុន ជា​កសិករ​ដែល​នាំ​ចេក​ល័​ក្ខ​មក​លក់ បានឱ្យដឹងថា ចេក​ប្រភេទ​នេះ​ពិបាក​ដាំ​ដុះ​ណាស់ ហើយ​ផល​ក៏​មិនបាន​ច្រើន​ដែរ​។ អ្នកស្រី​បន្ថែមថា ក្នុង​មួយ​ស្ទោង​មាន​ចន្លោះ​ពី​៣​ស្និត ទៅ​៥​ស្និត​តែប៉ុណ្ណោះ​។ អ្នកស្រី សារុន អាច​លក់​ចេក​ល័​ក្ខ​ក្នុង​មួយ​ស្និត​តម្លៃ​ពី ១២,០០០​រៀល ទៅ​១៥,០០០​រៀល ឬ​អាច​បាន​ថ្លៃ​ជាង​នេះ​តាម​ទំហំ​ចេក​។ «​ចេក​ល័​ក្ខ​មាន​រសជាតិ​ផ្អែម​ឆ្ងុយ​។ ប្រសិនបើ​ស្និត​ធំ ចេក​ល័​ក្ខ​មាន​ទំហំ ៦​គី​ឡួ​ក្រាម​ឯណោះ ហើយ​ក្នុង​មួយ​ផ្លែ​ស្នើ​នឹង​ចេកពងមាន់​មួយ​ស្និត​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកស្រី សារុន​៕
 






Tag:
 ចេក​
 ​ គូលែន​
 ​ សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com