ជាតិ
សង្គមជាតិ
សិង្ហ​បុរី ផ្តល់​អាហារូបករណ៍​១៣​កន្លែង​សម្រាប់​គ្រូបង្រៀន​ភាសា​អង់គ្លេស​
29, Sep 2018 , 10:19 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ មជ្ឈមណ្ឌល SEAMEO RELC នៃ​ប្រទេស​សិង្ហ​បុរី បានផ្តល់​អាហារូបករណ៍​ចំនូ​ន​១៣​កន្លែង ទៅ​ឲ្យ​គ្រូបង្រៀន​ភាសា​អង់គ្លេស ដើម្បី​ចូលរួម​បណ្តុះបណ្តាល​លើ​ជំនាញ និង​បច្ចេកទេស​ភាសា​អង់គ្លេស​បន្ថែមទៀត​ទៅតាម​វគ្គ​សិក្សា​ផ្សេងៗ​គ្នា​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រ​សូង​អប់រំ យុវជន និង​កីឡា​ចេញផ្សាយ​នៅ​ថ្ងៃទី​២៦ ខែកញ្ញា​។


​សេចក្តីជូនដំណឹង​ដដែល ការផ្តល់​អាហារូបករណ៍ ដល់​គ្រូបង្រៀន​ភាសា​អង់គ្លេស របស់​សិង្ហ​បុរី​នេះ គឺ​ក្នុង​បំណង​ពង្រឹង​ការអប់រំ និង​បណ្តុះបណ្តាល​គ្រូ​បច្ចេកទេស​បង្រៀន​ភាសា​អង់គ្លេស​នៅ​កម្ពុជា ទៅតាម​ជំនាញ​ផ្សេងៗ មានដូចជា Advanced Specialist  Certificate វគ្គ​មួយ និង​វគ្គ​ពីរ​, Specialist Certificate in Teaching English as an International Language, Master of Arts in Teaching English to Speakers of Other language, Advanced Specialist Certificate in language Assessment, Blended Postgraduate Diploma in Applied Linguistic និង Specialist Certificate in Professional Development of Teacher Leaders/Supervisors​។ 
 
​លក្ខ​ខ​ណ្ខ​នៃ​ការដាក់​ពាក្យស្នើសុំ​អាហារូបករណ៍ គ្រូៗ ត្រូវតែមាន​ជំនាញ​ឯកទេស​ភាសា​អង់គ្លេស នៅ​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា  និង​មធ្យមសិក្សា​ចំណេះដឹង​ទូទៅ​រដ្ឋ និង​មាន​លិខិតបញ្ជាក់​ឯកភាព​ពី​ប្រធាន​អង្គភាព​។ សេចក្តីជូនដំណឹង​ដដែល បញ្ជាក់​ដូច្នេះ រួច​បន្តថា បេក្ខជន​អាចមក​ដាក់ពាក្យ​ផ្ទាល់ និង​ទាក់ទង​សួរ​ព័ត៌មាន​បន្ថែម នៅ​ការិយាល័យ​ស៊ី​មេ​អូ  នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​កិច្ចការ​អាស៊ាន ដែលមាន​ទីតាំង​នៅក្នុង​សាលា​មធ្យមសិក្សា​គរុកោសល្យ​ម​ត្តេ​យ្យ​មជ្ឈិម ឲ្យ​បាន​មុន​ថ្ងៃទី​១៧ ខែតុលា​។​
 
​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​តាម​លេខ​ទូរ​សព្ទ ០១២ ៩៦០ ០២៣ ឬ​តាម​អ៊ី​ម៉ែ​ល​[email protected]
 
 

Tag:
 ​អប់រំ​
 ​គ្រូ​
  អាហារូបករណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com