ជាតិ
សង្គមជាតិ
សាធារណជន​ជាច្រើន​ចូល​ទស្សនា​អ​ភ​រិ​ក្ស​ដ្ឋា​ន​អង្គរ​ក្នុង​ទិវា​ខួប​បេតិកភណ្ឌ​អឺរ៉ុប ២៩ កញ្ញា​
29, Sep 2018 , 3:30 pm        
រូបភាព
​សៀមរាប​៖ នៅ​ថ្ងៃទី​២៩ កញ្ញា នាយកដ្ឋាន​គាំពារ និង​អភិរក្ស​សំណង់​បុរាណ ហៅ​កាត់​ថា អភិរក្ស​ដ្ឋា​ន​អង្គរ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​បើកទ្វារ​ជូន​សាធារណ​ជនជាតិ និង​អន្ដរជាតិ បាន​ចូល​ទស្សនា​នូវ​ឃ្លាំង​ទុក​វត្ថុ​បុរាណ និង​សិល្បៈ​ជាច្រើន​ដែលមាន​តាំង​បង្ហាញ​នៅទីនេះ​។ ជាការ​កត់សម្គាល់ សាធារណជន​ជាច្រើន​បាន​ចូលទៅ​ទស្សនា មាន​តាំង​ជាតិ និង​អន្ដរជាតិ​។

 
​សាធារណជន​ទាំងនោះ មួយចំនួនធំ​មាន​ភាព​ភ្ញាក់ផ្អើល​ទៅនឹង​វត្ថុ​បុរាណ​ដែល​មាននៅ​អភិរក្ស​ដ្ឋា​ន​អង្គរ ដែល​កន្លងមក​ត្រូវបាន​ការពារ​យ៉ាង​តឹងរឹង​បំផុត ព្រោះ​បារម្ភ​ពី​ហានិភ័យ​នានា​។ វត្ថុ​បុរាណ​ទាំងនោះ មានដូចជា​ក្បាល​នាគ ព្រះ​កេស​ពុទ្ធរូប រូបចម្លាក់ ផ្ទាំង​សិលាចារឹក និង​វត្ថុ​សិល្បៈ​ធំ តូច​ជាច្រើន​។​ល​។​
 
 
​ប្រធាន​អភិរក្ស​ដ្ឋា​ន​អង្គរ លោក គឹម សុ​ធិ​ន បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា នេះ​ជា​លើក​ទី​៣​ហើយ ដែល​ស្ថាប័ន​លោក​បើក​ឱ្យមាន​ការចូល​ទស្សនា​ដោយ​សេរី​បែបនេះ​នា​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយនេះ គឺ​តប​ទៅនឹង​ការស្នើសុំ​របស់​ស្ថានទូត​បារាំង​នៅ​កម្ពុជា ដើម្បី​ចូលរួម​អបអរ​ទិវា​ខួប​បេតិកភណ្ឌ​អឺរ៉ុប ២៩ កញ្ញា​។ «​ស្ថានទូត​បារាំង ចង់ឱ្យមាន​ការផ្សព្វផ្សាយ​ស្នាដៃ​ជនជាតិ​បារាំង ដែល​បាន​ខិតខំ ជួយប្រមូល​វត្ថុ​បុរាណ​នៅតាម​ប្រាសាទ​នានា​ទូទាំងប្រទេស​មក​រក្សាទុក ក្នុងនោះ​ក៏​ដើម្បី​រម្លឹក​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​អាជ្ញាធរ​យើង ក្នុងការ​ទប់ស្កាត់​បទ​ល្មើស​ជួញដូរ​វត្ថុ​បុរាណ​នាពេល​កន្លងមក​ដែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក គឹម សុ​ធិ​ន​។​
 
​គួរ​បញ្ជាក់ថា អ​ភ​រិ​ក្ស​អង្គរ ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ ១៩០៨ នៅ​សម័យ​បារាំង​។ នៅ​សម័យ​នោះ ប្រាសាទខ្មែរ​មានការ​បាក់បែក​ខ្លាំង ហើយ​ទីតាំង​នេះ​គឺជា​ឃ្លាំង​សម្រាប់​ទុក​វត្ថុ​បុរាណ​នានា​ដែល​ប្រមូល​ពី​តាម​ប្រាសាទ​ទូទាំងប្រទេស​៕
 



























" class="lazy" />

© រក្សាសិទ្ធិដោយ thmeythmey.com