ពីនេះ ពីនោះ
កំណាព្យ៖ ត្រៀមខ្លួន​សម្រាប់​បដិវត្ត​ន៍​ឧស្សាហកម្ម​ជំនា​ន់ទី​៤!
30, Sep 2018 , 2:46 pm        
រូបភាព
ដោយ: ថ្មីៗ
​បទ ព្រហ្មគីតិ​

-​មុន​ត្រឹម​បាន​បួស​រៀន​ ​អាចធ្វើ​ស្មៀន​គ្រូអាចារ្យ​
​បើ​ខ្លាំង​ទាំង​ភាសា​ ចាត់ទុកថា​ធនធាន​ល្អ​។​


 
-​បន្ទាប់​ត្រឹម​បាក់​ឌុប ​ទោះបី​ឈប់​ការមិន​ក្រ​
​រកបាន​ការងារ​ល្អ​ ​រួច​រៀន​តទៅទៀតបាន​។​
 
-​ឥឡូវ​ត្រូវតែ​ខំ​ ​ចប់​ឧ​ត្ត​ម​ខ្លះ​ខកខាន​
​រក​ការងារ​មិនបាន​ ​ត្រូវ​ត្រៀម​ប្រាណ​ទាំងប្រុស​ស្រី​។​
 
-​ទៅមុខ​កុំ​នៅ​ទ្រឹង​ ​ជំនាញ​រឹង​ទន់​ថែម​ថ្មី​
​ប្រឹង​ឲ្យ​ទាន់​លោកិយ​ ​ឆ្លង​ទី​៣​ដល់​៤​ហើយ​។​
 
-​លោក​ឧស្សាហកម្ម​ ​ត្រូវ​សស្រាំ​កុំ​កន្តើយ​
​គ្រប់ផ្នែក Smart អស់ហើយ​ ​មិន​ចាំ​ឡើយ​អ្នក​ទ្រមក់​។​
 
-​បច្ចេកវិទ្យា​ ​ត្រូវ​ស្ទុះស្ទា​កុំ​នៅ​ស្ទក់​
​រៀន​ប្រើ​ស្នើ​ដូរ​លក់​ ​ដេក​ទ្រមក់​គេ​ទុកចោល​៕​
 
 

© រក្សាសិទ្ធិដោយ thmeythmey.com