ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន​៖ ខ្ញុំ​ស្អប់​ចោរលួច​កាប់​ឈើ ហើយ​ខ្ញុំ​កំពុង​ឲ្យ​ឧទ្ធម្ភាគចក្រ​បាញ់​ពីលើ​
30, Sep 2018 , 3:13 pm        
រូបភាព
ដោយ: ថ្មីៗ
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ទទួលស្គាល់ថា កម្ពុជា​ពិតជា​បាន​បាត់បង់​ព្រៃឈើ តែ​ដី​ព្រៃឈើ ដែល​បាត់បង់​នោះ ត្រូវបាន​ជំនួស​មកវិញ ដោយ​ចម្ការកៅស៊ូ និង​ដំណាំ​ផ្សេងៗ​ទៀត​។



ស្តាប់សំឡេង



 
​ថ្លែង​បែបនេះហើយ​សម្ដេច ហ៊ុន សែន បាន​បញ្ជាក់ថា សម្ដេច​ស្អប់​ខ្លាំងណាស់ ចំពោះ​ក្រុម​ចោរលួច​កាប់​ព្រៃឈើ ហើយ​សម្ដេច​ក៏បាន​បញ្ជា​ឲ្យ​មាន ការតាមដាន និង​ព្រមាន​ចាប់​ក្រុមចោរ​ទាំងនោះ​ផងដែរ​។​
 
​ក្នុង​ពិធី​ជួប​សំណេះសំណាល​សួរសុខទុក្ខ​បងប្អូន​ពលរដ្ឋ​ខ្មែរ​-​អាមេរិកាំង​រស់នៅក្នុង​សហរដ្ឋអាមេរិក និង​កាណាដា ប្រមុខ​រដ្ឋាភិបាល បានលើកឡើង​ដូច្នេះ​ថា​៖« ខ្ញុំ​ទទួលស្គាល់​អាចោរ​លួច​កាប់​ឈើ​ខុសច្បាប់ ខ្ញុំ​កំពុង​ឲ្យ​ឧទ្ធម្ភាគចក្រ​បាញ់​ពីលើ​ផង​ឥឡូវ​នឹង ខ្ញុំ​ស្អប់​អាចោរ​លួច​កាប់​ឈើ​។ ក៏ប៉ុន្តែ​ករណី​រាប់លាន​ហិតា ដែល​ប្រជាពលរដ្ឋ ទៅ​កាប់​ដើម្បី​ធ្វើស្រែ​ចំការ អាហ្នឹង​វា​ជាការ​បាត់បង់​ព្រៃឈើ​» ។​
 
​កាលពី​ឆ្នាំ​២០១៧​អង្គការ​ណា​សា​ឃ្លាំមើល​ផែនដី (NASA Earth Observatory) បានចេញ​របាយការណ៍​ថា​កម្ពុជា​បានក្លាយ​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែលមាន​អត្រា​បាត់បង់​ព្រៃឈើ​រហ័ស​ជាងគេ​ក្នុង​ពិភពលោក​។​

Tag:
 ហ៊ុន សែន​
  ព្រៃឈើ
© រក្សាសិទ្ធិដោយ thmeythmey.com