ជាតិ
សង្គមជាតិ
អភិបាលខេត្តកំពត គ្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿន និងព្រលានយន្តហោះថ្មី ចំណាយទឹកប្រាក់៥០លានដុល្លារ 
រូបពីរដ្ឋបាលខេត្តកំពត
×![]()
កំពត់៖ ខេត្តកំពតនឹងមានផ្លូវរថភ្លើងល្បើនលឿនពីភ្នំពេញ កំពត ដែលអាចធ្វើដំណើរចំណាយពេលត្រឹម១ម៉ោង។ មិនត្រឹមតែប៉ុណ្ណោះក៏មានព្រលានយន្តហោះមួយទៀតផង។ នេះបើយោងតាមការលើកឡើងតាមលោកអភិបាលខេត្តកំពត។
លោក ជាយ តាយ បានបញ្ជាក់ថា គម្រោងទាំងនេះ នឹងនឹងត្រូវចំណាយថវិកាប្រមាណ៥០លានដុល្លារ។
អភិបាលខេត្តកំពត លោក ជាវ តាយ បានលើកឡើងថា៖« នៅពេលខាងមុខខេត្តកំពតនឹងមានរថភ្លើងលឿនដើម្បីធ្វើមិចភ្នំពេញ មកដល់ កំពត រយៈពេលមួយម៉ោងឲ្យដល់ ហើយយើងនឹងគ្រោងឲ្យមានព្រលានមួយថ្មី ដែលទាក់ទាញក្នុងស្រុក ហើយនឹងអាចឈានទាក់ទាញភ្ញៀវអន្តរជាតិ ដែលយើងមើលគេជិតខាងយើងគេមាន»។
អភិបាលខេត្តរូបនេះ គ្រោងបង្កើតក្រុមហ៊ុនមួយដែលមានឈ្មោះថា «មូលធនអភិវឌ្ឍន៍កំពត» ដោយមានតម្លៃ ១០០០ដុល្លារក្នុងមួយហ៊ុន ក្នុងនោះលោកនឹងដាក់ហ៊ុន៥លានដុល្លារ។ ក្នុងគម្រោងនេះក៏បើកឲ្យប្រជាពលរដ្ឋទូទៅអាចទិញភាគហ៊ុនផងដែរ៕
Tag:
ជាវ តាយ
រថភ្លើង
កំពត
© រក្សាសិទ្ធិដោយ thmeythmey.com