ជាតិ
សង្គមជាតិ
លោក អុន ឈន ទីប្រឹក្សា​សម្តេច ស ខេង ទទួលមរណភាព​
01, Oct 2018 , 11:59 am        
រូបភាព
រូបពីហ្វេសបុកសម្តេច ស ខេង
រូបពីហ្វេសបុកសម្តេច ស ខេង
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក អុន ឈន ទីប្រឹក្សា​របស់​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានទទួល​មរណភាព កាលពី​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨ ក្នុង​ជន្មាយុ​៧៤​ឆ្នាំ ដោយ​រោគាពាធ​។



នៅ​ថ្ងៃទី​១ ខែតុលា​នេះ សម្តេច ស ខេង បាន​ទៅ​គោរព​វិញ្ញាណក្ខន្ធ​លោក អុន ឈន នៅក្នុង​បុរី​ប៉េង​ហួត សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។ 
 
​លោក តេង សាវង្ស រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​សរសេរ​ក្នុង​លិខិត​រំលែក​ទុក្ខ​ថា មរណភាព​របស់លោក អុន ឈន គឺជា​ការបាត់បង់​មន្ត្រីជាន់ខ្ពស់​ម្នាក់​របស់​ក្រសួងមហាផ្ទៃ ដែល​ធ្លាប់​បំពេញការងារ​យ៉ាងសកម្ម និង​មាន​ស្នាដៃ​ជាច្រើន​ក្នុង​កិច្ចការពារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​ជូន​សង្គមជាតិ​៕  
 

Tag:
 ស ខេង​
  អុន ឈន​
© រក្សាសិទ្ធិដោយ thmeythmey.com