ជាតិ
៩​ខែ​ដើមឆ្នាំ​២០១៨​ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​មាន​ជាង ៨៥​លាន​ដុល្លារ​
01, Oct 2018 , 9:19 pm        
រូបភាព
សៀមរាប​៖ នា​រយៈពេល​៩​ខែ​ដើមឆ្នាំ ២០១៨​នេះ ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ មាន​ចំនួន​ជាង ៨៥​លាន​ដុល្លារ​អាមេរិក​។ នេះ​បើតាម​តួលេខ​ដែល​ផ្សព្វផ្សាយ​ដោយ​គ្រឹះស្ថាន​អង្គរ​។​

 
​យោងតាម​សេចក្តីជូនដំណឹង​ដែល​ចុះផ្សាយ​នៅ​ថ្ងៃទី​១ ខែតុលា ភ្ញៀវទេសចរ​បរទេស​ដែល​បានមក​ទស្សនា​ខេត្តសៀមរាប និង​បាន​ចូល​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​មាន​ចំនួន ជិត​២​លាន​នាក់ (១,៩០១,៥៦៩​នាក់​) កើនឡើង​ជាង ៨​ភាគរយ​។ ចំណែក​ចំណូល​វិញ គិត​ជា​ទឹកប្រាក់​មាន​ចំនួន​ជាង ៨៥​លាន​ដុល្លារ (៨៥,៥៧៩,៥២៣​ដុល្លារ​) កើនឡើង​ជាង ១៣​ភាគរយ​។​
 
​ជាមួយគ្នានេះដែរ ក្នុង​រយៈពេល​ដូចគ្នានេះ ទឹកប្រាក់​ដែល​បាន​ឧបត្ថម្ភ​ចូលទៅ​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា​មាន​ចំនួន​សរុប​ចំនួន ជាង​ជិត ៤​លាន​ដុល្លារ (៣,៨០៣,១៣៨​ដុល្លារ​)៕
 

© រក្សាសិទ្ធិដោយ thmeythmey.com