កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ថា​ការចោទប្រកាន់​លើ​ករណី​រំលោភ​សេពសន្ថវៈ ជា «Fake News»
01, Oct 2018 , 1:41 pm        
រូបភាព
Cristiano Ronaldo បាន​ច្រានចោល​ការចោទប្រកាន់​ពី​សំណាក់​ស្ត្រី​អាមេរិក​ម្នាក់​ដែល​ចោទប្រកាន់ថា​នាង​ត្រូវបាន​ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​ចាប់រំលោភ​កាលពី​ឆ្នាំ ២០០៩​។ Ronaldo ថា​នេះ​ជា​រឿងប្រឌិត (Fake News)​។​


 
​នៅក្នុង​វីដេអូ​មួយ​ដែល​បាន​បង្ហោះ​លើ​ប្រពន្ធ​ផ្សព្វផ្សាយ Instagram ខ្សែប្រយុទ្ធ​ចំណូល​ថ្មី​របស់ Juventus រូបនេះ និយាយថា​ពួកគេ​ចង់​ល្បី​ខ្លួនឯង ដោយ​ប្រើប្រាស់​ឈ្មោះ​របស់ខ្លួន​ទៅ​ភ្ជាប់​ជាមួយ ដែល​នេះ​ជា​រឿង​ធម្មតា​ទៅហើយ​។​
 
​ជុំវិញ​ករណីនេះ មេធាវី​របស់ Ronaldo ថា​នឹង​ប្តឹង​ទស្សនា​វ​ដ្តី Der Spiegel របស់​អាល្លឺម៉ង​ដែលជា​អ្នកចេញ​ផ្សាយ​ព័ត៌មាន​ពី​ការចោទប្រកាន់​នេះ​ដំបូង​គេ​។​
 
​ទស្សនា​វ​ដ្តី​នេះ​បានសរសេរថា​នាង Kathryn Mayorga បាន​អះអាងថា​អតីត​ខ្សែប្រយុទ្ធ​ឆ្នើម Real Madrid វ័យ​៣៣​ឆ្នាំ បាន​រំលោភ​នាង​នៅក្នុង​បន្ទប់​សណ្ឋាគារ​មួយ​ក្នុង​ក្រុង Las Vegas សហ​រដ្ឋ​អាមេរិក​។​


 
 Mayorga បច្ចុប្បន្ន​មាន​វ័យ ៣៤​ឆ្នាំ ត្រូវបាន​គេ​រាយការណ៍​ថា​បានដាក់​ពាក្យ​ប្តឹង​ពី​ការរំលោភ​សេពសន្ថវៈ​ទៅកាន់​ប៉ូលីស Las Vegas ភ្លាមៗ​បន្ទាប់ពី​ហេតុការណ៍​នោះ​។​
 
​ក្នុង​ឆ្នាំ ២០១០ ស្ត្រី​ខាងលើ​ត្រូវបាន​គេ​ផ្សាយ​ថា​បាន​ឈានដល់​ការដោះស្រាយ​ក្រៅផ្លូវការ​ជាមួយ Ronaldo ដោយមាន​ការបង់ប្រាក់​ចំនួន ៣៧៥,០០០​ដុល្លារ​អាមេរិក ជា​ថ្នូរ​នឹង​ការយល់ព្រម​មិន​បញ្ចេញ​រឿងនេះ​ជា​សារ​ធារ​ណៈ​។​


                              ​នាង Kathryn Mayorga
 
​យ៉ាងណាក៏ដោយ មេធាវី​របស់​ម្ចាស់​ពាន Ballon d'Or ៥​សម័យ លោក Christian Schertz បាន​និយាយថា ការចេញផ្សាយ​របស់​ទ​ស្ស​នាវ​ដ្តី Der Spiegel គឺជា​រឿង​ខុសច្បាប់​យ៉ាងពិត​ប្រាកដ​។ Ronaldo បាន​ហៅ​ព័ត៌មាន​នេះ​ជា Fake News នឹង​ត្រៀម​ប្តឹង​វាយបក​វិញ​ផងដែរ​៕
​ 

Tag:
 បាល់ទាត់​
  Fake News
  Cristiano Ronaldo
  រំលោភ​
© រក្សាសិទ្ធិដោយ thmeythmey.com