ជាតិ
នយោបាយអន្តរជាតិ
ព្រះមហាក្សត្រកម្ពុជាជាភ្ញៀវពិសេសនាពិធីលៀងសាយភោជនក្នុងទិវាបុណ្យជាតិចិន ព្រះមហាក្សត្រ សម្ដេចព្រះនរោត្តម សីហមុនី គង់ប្រថាប់ជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនភីង និងមេដឹកនាំចិនជាច្រើនរូបទៀត ក្នុងពិធីលៀងសាយភោជ នៃទិវាបុណ្យជាតិចិនលើកទី៦៩ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ រូបពី Xinhua
× ភ្នំពេញ៖ ព្រះមហាក្សត្រ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានប្រធានាធិបតីចិន លោក ស៊ី ជិនភីង យាងចូលរួមពិធីលៀងសាយភោជន នៅវិមានប្រជាជនចិន នាទីក្រុងប៉េកាំង ក្នុងឱកាសអបអរសាទរទិវាបុណ្យជាតិខួបលើកទី ៦៩ឆ្នាំ នៃសាធារណរដ្ឋប្រជាមានិតចិន។ ព្រះអង្គ គឺភ្ញៀវពិសេសតែមួយអង្គគត់ ដែលត្រូវបានយាងចូលរួមទិវាបុណ្យជាតិចិននេះ។
បើតាមទីភ្នាក់ងារព័ត៌មានចិន Xinhua ព្រះមហាក្សត្រ ទ្រង់បានគង់ប្រថាប់ជាប់ប្រធានាធិបតីចិនលោក ស៊ី ជិនភីង រួមតុជាមួយមេដឹកនាំចិនជាន់ខ្ពស់ជាច្រើនរូបទៀត ដែលក្នុងនោះមានលោក Li Keqiang នាយករដ្ឋមន្ត្រី ,លោក វ៉ាង ជីសាន អនុប្រធានាធិបតី និងលោក Li Zhanshu, លោកWang Yang, លោក Wang Huning, លោក Zhao Leji, និងលោក Han Zheng ដែលសមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយចិន។ ក្នុងកម្មវិធី ក៏មានភ្ញៀវក្រៅ និងក្នុងស្រុកចិន១២០០នាក់ ចូលរួម។
សាធារណរដ្ឋប្រជាមានិតចិន បានបង្កើតឡើងនៅឆ្នាំ១៩៤៩ ក្រោមការដឹកនាំរបស់លោក ម៉ៅ សេទុង ខណៈជម្លោះសង្គ្រាមស៊ីវិល នៃការបែងចែកទឹកដី ដែលកាលនោះមេដឹកនាំបក្សគូមិនតាំង គឺលោក ចាង ខៃជៀក ត្រូវបានរត់ទៅកោះតៃវ៉ាន់ ក្រោយចាញ់សង្គ្រាមនេះ៕
Tag:
ព្រះមហាក្សត្រ
ស៊ី ជិនភីង
ចិន
© រក្សាសិទ្ធិដោយ thmeythmey.com