ក្រុមហ៊ុន Mercedes ដាំ​ដើមឈើ​ជាច្រើន​ដើម​ក្នុង​សាលារៀន ដើម្បី​ចូលរួម​ការពារ​បរិស្ថាន​
ជាតិ
រថយន្ត
ក្រុមហ៊ុន Mercedes ដាំ​ដើមឈើ​ជាច្រើន​ដើម​ក្នុង​សាលារៀន ដើម្បី​ចូលរួម​ការពារ​បរិស្ថាន​
01, Oct 2018 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ថ្ងៃទី ២៩ ខែកញ្ញា កន្លងទៅ ថ្នាក់ដឹកនាំ និង​បុគ្គលិក​ក្រុមហ៊ុន​ស្តារ​អូ​តូ ខេ​ម​បូ​ឌា ដែល​នាំចូល និង​ចែកចាយ​ផ្តាច់មុខ​រថយន្ត Mercedes-Benz ប្រចាំ​កម្ពុជា​បាននាំគ្នា​ទៅ​ដាំ​កូនឈើ​ប្រណិត​ជាច្រើន​ដើម នៅក្នុង​វិទ្យាល័យ ហ៊ុន សែន ទួល​ខ្ពស់ ដែល​ស្តិ​ត​ក្នុងភូមិ​រកា​រទង ឃុំ​ទួល​ខ្ពស់ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។ កម្មវិធីដាំដើមឈើនេះ ក៏មានការសហការចូលរួមពីប្រិយមិត្តអ្នក​ស្តាប់វិទ្យុប្រជាជន ដើម្បីប្រជាជន FM 91 មេហ្គាហឺត ដោយមាន DJ Lux ជាតំណាង និងសប្បុរសជនមកពីស្ថាប័នរដ្ឋ និងឯកជនផងដែរ។


 
​បើតាម​លោក ឃុន ចាន់ថា នាយក​គ្រប់គ្រង​ផ្នែក​លក់ និង​ទីផ្សារ​របស់​ក្រុមហ៊ុន ស្តារ​អូ​តូ ខេ​ម​បូ​ឌា នេះ​មិនមែនជា​លើក​ទី​១​នោះទេ ដែល​ក្រុមហ៊ុន​ស្តារ​អូ​តូ ខេ​ម​បូ​ឌា បាន​ដាំ​កូនឈើ​នៅតាម​សាលារៀន និង​ទីជនបទ​នានា​នោះ​។ លោក​បន្តថា សកម្មភាព​ដាំ​កូនឈើ​នេះ គឺ​ដាំ​ឈើ​ដើម្បី​ភពផែនដី និង​ចូលរួម​បណ្តុះ និង​ដឹកនាំ​ក្មេងៗ​សិស្សានុសិស្ស​ឲ្យ​ស្រឡាញ់​បរិស្ថាន​។ លោក ឃុន ចាន់ថា បញ្ជាក់​ដូច្នេះ​ថា​៖« យើង​ដាំ​ដើមឈើ ឲ្យ​បាន​ច្រើន​តាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន​។ កុំ​រង់ចាំ​រហូតដល់​គេ​ប្រាប់​ឲ្យ​យើង​ដាំ​ទើប​យើង​ដាំ ប៉ុន្តែ​ត្រូវមាន​គំនិត និង​ស្មារតី​ស្រឡាញ់​ការដាំ​ដើមឈើ ឲ្យ​បាន​គ្រប់ៗ​គ្នា​»​។
​សូមបញ្ជាក់​ក្រោយពី​ការដាំ​កូនឈើ​ប្រណិតៗ​រួច ក្រុមការងារ​នៃ​ក្រុមហ៊ុន ស្តារ​អូ​តូ ខេ​ម​បូ​ឌា ក៏បាន​នាំយក​សម្ភារ​សិក្សា​ដែលមាន​ដូចជា ប៊ិច សៀវភៅ ខ្មៅ​ដៃ កូ​ល័​រ​ផាត់​រូប កាបូបស្ពាយ សម្លៀកបំពាក់ ស្បែកជើង និង​ថវិកា​ខ្លះៗ ចែកជូន​ដល់​ប្អូនៗ ក្មួយៗ សិស្សានុសិស្ស ជាពិសេស​សិស្សានុសិស្ស​ឆ្នើមៗ ដើម្បី​លើកទឹកចិត្ត​ឲ្យ​ពួកគាត់​ខិតខំ​រៀនសូត្រ​បន្ថែមទៀត​។​


 
​ក្រុមហ៊ុន​ស្តារ​អូ​តូ ខេ​ម​បូ​ឌា ជា​ក្រុមហ៊ុន​តែមួយគត់​ដែល​ទទួល​សិទ្ធិ​នាំចូល និង​ចែកចាយ​ផ្តាច់មុខ​រថយន្ត Mercedes ប្រចាំ​នៅ​ប្រទេស​កម្ពុជា​។ ក្រុមហ៊ុន​ស្តារ​អូ​តូ ខេ​ម​បូ​ឌា មាន​ទីតាំងនៅ​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ព័ត៌មាន​លម្អិត សូម​អញ្ជើញ​ទំនាក់​នង​មកកាន់​៖ 017-231-488 / 023-231-488 ៕

























© រក្សាសិទ្ធិដោយ thmeythmey.com