ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន រំលែក​ទុក្ខ​ការបាត់​បង់ជីវិត​មនុស្ស​ជិត​១​ពាន់​នាក់ ដោយសារ​រញ្ជួយ​ដី​នៅ​ឥណ្ឌូនេស៊ី​
02, Oct 2018 , 10:12 am        
រូបភាព
រូបពី AFP
រូបពី AFP
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៨ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ផ្ញើ​សារ​រំលែក​ទុក្ខ ជូន​លោក ចូ​កូ វី​ដូ​ដូ ប្រធានាធិបតី​ឥណ្ឌូនេស៊ី ចំពោះ​ការបាត់​បង់ជីវិត​មនុស្ស និង​រងរបួស រួមទាំង​បាត់​ខ្លួន​ជាច្រើន​នាក់ ដោយសារតែរ​ញ្ជូ​យ​ដី និង​រលក​យក្ស ស៊ូណាមិ នាពេល​ថ្មីៗ​នេះ​។


 
​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​សរសេរ​ក្នុង​លិ​ខិ​រ​រំលែក​ទុក្ខ យ៉ាង​ដូច្នេះ​ថា​៖«​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា និង​ប្រជាជន​កម្ពុជា ខ្ញុំ សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ និង​អាណិតអាសូរ​បំផុត ជូន​ចំពោះ​ឯកឧត្តម និង​ចំពោះ​ប្រជាជន​ឥណ្ឌូនេស៊ី ជាពិសេស​ក្រុមគ្រួសារ​សព និង​ជនរងគ្រោះ ចំពោះ​ការបាត់បង់ និង​ទុក្ខវេទនា​ដ៏​ធំ ដោយសារ​បាតុភូតធម្មជាតិ​ដ៏​អកុសល​នេះ​។

កម្ពុជា ឈរ​កៀក​ស្មា​រួមជាមួយ​ឥណ្ឌូនេស៊ី ក្នុង​គ្រា​មានទុក្ខ​ដោយ​គ្រោះមហន្តរាយ​នេះ និង​សូម​ជូនពរ​ដល់​អ្នករ​បួស ឲ្យ​បាន​ឆាប់​ជា​សះ​ឡើយ​វិញ​»​។ 
 
​សូមបញ្ជាក់ថា មកដល់ពេលនេះ ចំនួន​អ្នកស្លាប់​នៅ​ឥណ្ឌូនេស៊ី មិនតិចជាង​៨០០​នាក់​នោះទេ ដោយសារតែ​គ្រោះធម្មជាតិ​នេះ​៕ 
 

Tag:
 ហ៊ុន សែន​
  ឥណ្ឌូនេស៊ី​
  រញ្ជួយ​ដី​
© រក្សាសិទ្ធិដោយ thmeythmey.com