ជាតិ
សង្គមជាតិ
ក្រសួងអប់រំ និងក្រុមហ៊ុនមួយរបស់កូរ៉េខាងត្បូង ចុះMOUបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលយុវជន រូបភាពពីហ្វេសប៊ុកក្រសួងអប់រំ យុវជន និងកីឡា
× ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុន The Lions Clubs International របស់សាធារណរដ្ឋកូរ៉ នៅថ្ងៃទី២ ខែតុលាបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលយុវជន។ នេះបើតាមហ្វេសប៊ុកក្រសួងអប់រំ។
បើតាមក្រសួងអប់រំ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលយុវជននេះ នឹងផ្ដល់ឱកាសដល់យុវជនកម្ពុជា ទទួលបាននូវការអប់រំ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈយុវជន ប្រកបដោយសមធម៌ និងគុណភាព តាមរយៈការលើកកម្ពស់សកម្មភាពអប់រំ កាយ និងសុខភាពខាងស្មារតី រួមទាំងលើកទឹកចិត្តយុវជនឲ្យមានគំនិតបង្កើតថ្មី។
ក្រុមហ៊ុនកូរ៉េ នឹងធានារ៉ាប់រងសាងសង់មជ្ឈមណ្ឌល ដែលមានតម្លៃ ៧ម៉ឺនដុល្លារ ក្នុងឆ្នាំ២០១៨, ២កន្លែងក្នុងឆ្នាំ២០១៩ និង៣កន្លែង ក្នុងឆ្នាំ២០២០។ នេះបើតាមទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំដដែល។
© រក្សាសិទ្ធិដោយ thmeythmey.com