ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការបរិច្ចាគ​ឈាម​៖ អ្វីដែល​អ្នក​គួរ​ដឹង​
03, Oct 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
ជាធម្មតា​អ្នក​ត្រូវតែមាន​អាយុ​យ៉ាងហោចណាស់ ១៨​ឆ្នាំ និង​មាន​គោលការណ៍​សុខភាព​ពីរ​បី​ចំណុច​ទើប​អាច​បរិច្ចាគ​ឈាម​បាន​។



បើសិនជា​អ្នក​អាច​បរិច្ចាគ​ឈាម​មែន​នោះ វា​ពិតជា​មធ្យោបាយ​ដ៏​អស្ចារ្យ​មួយ​ដើម្បី​ជួយសង្គ្រោះ​ជីវិត​មនុស្ស​បាន​។

ខាងក្រោម​នេះ​គឺជា​ដំបូន្មាន​ខ្លះៗ​ដែល​អ្នក​គួរតែ​រំពឹងទុក​ក្នុងពេល​ទៅ​បរិច្ចាគ​ឈាម​៖
 
•​ ​ការបរិច្ចាគ​ឈាម​ម្តង​អាច​សង្គ្រោះ​ជីវិត​មនុស្ស​បាន​។ ដំណើរ​ការណ៍​នៃ​ការបរិច្ចាគ​ឈាម​គឺមាន​សុវត្ថិភាព និង​ងាយស្រួល​
•​ ​ខណៈពេលដែល​ការបរិច្ចាគ​ឈាម​តែមួយ​មុខ​ត្រូវការ​ស៊ីពេល​ប្រហែល ១០​នាទី ចូរ​រំពឹងថា​អ្នក​ត្រូវ​ទៅដល់​កន្លែង​បរិច្ចាគ​ឈាម​ប្រហែល មួយ​ម៉ោង​មុន​អី​ទៅ​
•​ ​ចូរ​រៀបចំ​សម្រាប់​ការបរិច្ចាគ​ឈាម​តាមរយៈ​ប្រាកដថា អ្នក​បាន​ញ៉ាំ​ទឹក​គ្រប់គ្រាន់​។ ចូរ​ញ៉ាំ​អាហារ​មាន​ជីវជាតិ និង​តម​អាហារ​ទាំងឡាយណា​ដែលមាន​ជាតិ​ខ្លាញ់​ខ្ពស់​
•​ ​ចូរ​ប្រាកដថា ដៃ​អាវ​អាច​ម៉ូ​ដល់​លើ​កែងដៃ​បាន​
•​ ​បើសិនជា​អ្នក​យល់ថា​ខ្លួនឯង​មិន​ស្រួលខ្លួន​ទេ ចូរ​រៀបចំ​ថ្ងៃ​បរិច្ចាគ​ឈាម​នៅ​ថ្ងៃក្រោយ​វិញ​ទៅ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh
​ 

© រក្សាសិទ្ធិដោយ thmeythmey.com