ជាតិ
សង្គមជាតិ
ជនជាតិ​ឡាវ​ម្នាក់ ត្រូវ​ជាប់គុក​មួយជីវិត​នៅ​កម្ពុជា ដោយសារ​នាំចូល​គ្រឿងញៀន​ជាង​៥០​គីឡូក្រាម​
03, Oct 2018 , 1:00 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ បុរស​ជា​ជន​ជាតិឡាវ​ម្នាក់ ឈ្មោះ លួ​ន សុ​ផា (Luon Sopha) ត្រូវ​ជាប់ពន្ធនាគារ​អស់​មួយជីវិត​នៅ​កម្ពុជា ពីបទ​ជួញដូរ​គ្រឿងញៀន​៥៤​គីឡូក្រាម​នៅ​កម្ពុជា​។ ចៅក្រម​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើកសវនាការ និង​ប្រកាស​សាលក្រម​ដាក់ទោស​បុរស​នោះ នៅ​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៨​។


 
​ក្រៅពី​ដាក់ទោស​មួយជីវិត ចៅក្រម នៅ​តម្រូវ​ឲ្យ​បុរស​ជា​ជនជាតិ​ឡាវ​នោះ បង់ប្រាក់​១២,៥០០​ដុល្លារ ចូលទៅ​រដ្ឋ​ផងដែរ​។ រូបគេ មាន​មាន​រយៈពេល​១​ខែ ដើម្បី​ប្តឹង​ជំទាស់​ទៅ​សាលាឧទ្ធរណ៍​។
  
​បុរស​ឈ្មោះ លួ​ន សុ​ផា ដែលមាន​អាយុ​៣១​ឆ្នាំ និង​គ្នីគ្នា​ពីរ​នា​ក់់ទៀត ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​អំឡុង​ខែឧសភា ឆ្នាំ​២០១៧​។ ប៉ុន្តែ ក្រោយមក មាន​ម្នា​ក់បាន​ស្លាប់ ហើយ​ម្នាក់ទៀត ត្រូវបាន​ដោះលែង​វិញ ដោយ​នៅសល់តែ​បុរស​ឈ្មោះ លួ​ន សុ​ផា ប៉ុណ្ណោះ ដែល​ត្រូវ​ផ្តន្ទាទោស​។
 
​គួររម្លឹកថា កាលពី​អំឡុង​ខែកញ្ញា ឆ្នាំ​២០១៨ កន្លងទៅ តុលាការ​កម្ពុជា ក៏បាន​កាត់ទោស​បុរស​ជា​ជនជាតិ​វៀតណាម​ឈ្មោះ ហ្វឿ​ង មិញ​គក់ ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត​ផងដែរ ដោយសារតែ​បាន​នាំ​គ្រឿងញៀន​រហូតដល់​ទៅ​ជាង​១​ពាន់​គីឡូក្រាម ចូលមក​កម្ពុជា​៕ 
 

Tag:
 ឡាវ​
  តុលាការ​
  គ្រឿងញៀន​
© រក្សាសិទ្ធិដោយ thmeythmey.com