លោកយាយ ឈាន សុន ធ្វើ​នំគូឆាយ​លក់​ចំណេញ​ប្រាក់​ជិត ១​ពាន់​ដុល្លារ​ក្នុង​១​ខែ
ជាតិ
វីដេអូ
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
លោកយាយ ឈាន សុន ធ្វើ​នំគូឆាយ​លក់​ចំណេញ​ប្រាក់​ជិត ១​ពាន់​ដុល្លារ​ក្នុង​១​ខែ
03, Oct 2018 , 12:22 pm        
រូបភាព
​ពោធិ៍សាត់​៖ លោកយាយ ឈាន សុន បាន​ចាប់​មុខរបរ​ធ្វើ​នំគូឆាយ​លក់​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ ចាប់តាំងពី​ឆ្នាំ​១៩៨៥ មក​ម្លេះ​។ បច្ចុប្បន្ន​លោកយាយ មាន​វ័យ​៧៥​ឆ្នាំ ប៉ុន្តែ​គាត់ អាច​រកប្រាក់​ចំណេញ​បាន ៩០០​ដុល្លារ ក្នុង​មួយខែ ពី​លក់​នំគូឆាយ​នេះ​។

  

​ឆ្នាំ​១៩៨៥ លោកយាយ ឈាន សុន  បានធ្វើ​នំគូឆាយ​ដោយ​ដៃ ក្នុង​មួយ​ដុំ មានតម្លៃ​តែ​២០០​រៀល​។ ទោះបីជា​តម្លៃ​នំ​មិន​ថ្លៃ ក៏​គ្មាន​អ្នកទិញ​បរិភោគ​ដែរ ដោយសារ​ការធ្វើ​លក់​កាលណោះ នំ​មិន​ឆ្ងាញ់ មាន​រសជាតិ​ប្រៃ និង​ទឹកជ្រលក់ ធ្វើ​មិនត្រូវ​។​
 

​ប៉ុន្តែ​ក្នុងអំឡុង​ឆ្នាំ​២០០៥  អ្នកស្រី ឈាន សុន ដែល​លក់​នៅ​គូឆាយ​នៅមុខ​ផ្ទះ ក្បែរ​មន្ទីរ​សុខាភិបាល ក្រុង​ពោធិ៍សាត់ ចាប់ផ្តើម​ធ្វើ​នំ​វាយ​ម្សៅ​ដោយ​ម៉ាស៊ីន  មិន​ធ្វើ​ដោយ​ដៃ​ដូច​កាលពីមុន​ទៀតឡើយ ទើប​ធ្វើ​ឲ្យ​នំគូឆាយ​របស់គាត់​មាន​រសជាតិ​ឆ្ងាញ់ និង​មានការ​ទទួលស្គាល់ថា​ឆ្ងាញ់ ពី​អ្នកទិញ​បរិភោគ​។​



​បច្ចុប្បន្ន  លោកយាយ​ដែល​រស់នៅ​សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​រូបនេះ លក់​នំគូឆាយ​១​ដុំ ក្នុងតម្លៃ ២,០០០​រៀល  ហើយ​ជា​មធ្យម​ក្នុង​មួយថ្ងៃ  គាត់​លក់​នំ​បាន ១០០​ដុំ ដោយ​ចំណេញ​ប្រាក់​បាន​ជាង​១០​ម៉ឺន​រៀល​។ ស្ត្រី វ័យ​៧៥​រូបនេះ បាន​អះអាងថា​៖  «​ដោយសារតែ​មុខរបរ​លក់​នំគូឆាយ​នេះ បានធ្វើ​ឲ្យ​ខ្ញុំ​មានលទ្ធភាព គ្រប់គ្រាន់​ក្នុងការ​ចិញ្ចឹម​កូន​៦​នាក់ ដោយ​រស់នៅក្នុង​ជីវភាព​មួយ​ល្អប្រសើរ​»​។​

​ដើម្បី​ទទួលបាន​ព័ត៌មាន​ទាក់ទង​នឹង​វិស័យ​កសិកម្ម​, ផលិតផល​អត្តសញ្ញាណ​, ជំនួញ​ខ្នាតតូច និង​មធ្យម​, បរិស្ថាន និង​ទេសចរណ៍ សូម​ចុច Download App «​ថ្មីៗ​២៥ រាជធានី​-​ខេត្ត​» សម្រាប់​ប្រព័ន្ធ IOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនេះ ក៏មាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv


 

Tag:
 នំគូឆាយ​
  ឈាន សុន
  ពោធិ៍សាត់
  ThmeyThmey25
 
© រក្សាសិទ្ធិដោយ thmeythmey.com