ជាតិ
សង្គមជាតិ
លោក សុខ ពុទ្ធិ​វុ​ធ ឡើងជា​រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​
03, Oct 2018 , 4:27 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក សុខ ពុទ្ធិ​វុ​ធ ដែល​ពីមុន​មាន​តំណែង​ជា​អនុរដ្ឋលេខាធិការ ត្រូវបានតែងតាំង​ទៅជា​រដ្ឋលេខាធិការ​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។



ការតែងតាំង​នេះ ធ្វើឡើង​តាម​ព្រះរាជក្រឹត្យ ដែល​ចុះហត្ថលេខា​ដោយ​សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៅ​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៨ តាម​សំណើ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ 
 
​ក្រៅពី​លោក សុខ ពុទ្ធិ​វុ​ធ នៅមាន​បុគ្គល​ម្នាក់ទៀត ក៏ត្រូវ​បានតែងតាំង​ដោយ​ព្រះរាជក្រឹត្យ​នេះដែរ គឺ​លោក លី ណា​រិ​ទ្ធិ ទទួលបាន​ការតែងតាំង​ជា​អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​ប្រៃសណីយ៍​។ 
 
​កាលពី​អំឡុង​ខែមេសា ឆ្នាំ​២០១៨ កន្លងទៅ លោក សុខ ពុទ្ធិ​វុ​ធ ដែលជា​កូនប្រុស​ច្បង​របស់​សម្តេច សុខ អាន និង​ត្រូវជា​កូនប្រសា​របស់​សម្តេច ហ៊ុន សែន ត្រូវបានតែងតាំង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ទូរ​គម​ន៍​កម្ពុជា​។ លោក នៅមាន​តំណែង​មួយទៀត គឺជា​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​៕
​ 

Tag:
 សុខ ពុទ្ធិ​វុ​ធ​
© រក្សាសិទ្ធិដោយ thmeythmey.com