ជាតិ
បុណ្យភ្ជុំបិណ្ឌ
សង្គមជាតិ
ភ្ជុំបិណ្ឌ​៖ សាលាក្រុង​ត្រៀម​រថយន្ត​២១៥​គ្រឿង សម្រាប់​ដឹក​អ្នកដំណើរ​ពី​ភ្នំពេញ ទៅ​បណ្តា​ខេត្ត​នានា
03, Oct 2018 , 9:56 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ត្រៀម​រថយន្តក្រុង​ចំនួន​២១៥​គ្រឿង  សម្រាប់​ដឹក​អ្នកដំណើរ​ដោយ​ឥតគិតថ្លៃ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខ​។  ការផ្តល់សេវា​សាធារណៈ​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ជួយ​កាត់បន្ថយ​ចំណាយ​របស់​អ្នកធ្វើដំណើរ​គ្រប់រូប​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ថ្ងៃទី​៣​ តុលា​។​

 
​ក្នុងចំណោម​រថយន្ត​ទាំង​២១៥​គ្រឿង​ខាងលើ  មាន​១២០​គ្រឿង​សម្រាប់​ដឹក​អ្នកដំណើរ​ពី​ភ្នំពេញ​ទៅ​ខេត្ត និង​ពី​ខេត្ត​មក​ភ្នំពេញ​វិញ ដែលមាន​រយៈពេល​៦​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី​១១​តុលា​។​
 
​ដោយឡែក​រថយន្ត​ចំនួន​៩៥​គ្រឿង​ទៀត គឺ​សម្រាប់​ដឹក​អ្នកធ្វើដំណើរ​នៅ​ក្រុងភ្នំពេញ ចាប់ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៨៕ 

Tag:
 ​ភ្ជុំបិណ្ឌ​
 ​រថយន្តក្រុង​
© រក្សាសិទ្ធិដោយ thmeythmey.com