អត្ថបទពាណិជ្ជកម្ម
ឈុតអាហារភ្ជុំបិណ្ឌពី បាប៊ីឃ្យូ ផ្លាហ្សា
× ភ្នំពេញ៖ ជួបជុំបង្កើនបរិយាកាសរីករាយនៅក្នុងគ្រួសារ នៅហាង បាប៊ីឃ្យូ ផ្លាហ្សា ជាមួយឈុតអាហារភ្ជុំបិណ្ឌច្រើនមុខ (Pchum Ben Set) ដែលមួយឈុត អាចញាំបានចាប់ពី ៣ ទៅ ៤នាក់។ រីឯតម្លៃវិញកាន់តែពិសេសទៀត គឺត្រឹមតែ ២២.៩៩ដុល្លារប៉ុណ្ណោះ ពោលគឺប្រមាណជា ៦.០០ដុល្លារ ក្នុងម្នាក់។
ហាង បាប៊ីឃ្យូ ផ្លាហ្សា ផ្តល់ជូនសុខសុភមង្គល តាមរយៈ អាហារប្រកបដោយស្តង់ដា សុវត្ថិភាព និងអនាម័យខ្ពស់ រួមជាមួយកន្លែងកម្សាន្តសម្រាប់ក្មេង (Kid Play Ground) បន្ទប់ខារ៉ាអូខេ (Karaoke Room) ម៉ាស៊ីនត្រជាក់ ប្រកបដោយផាសុកភាព ការតុបតែងហាងស្អាត តាមស្តង់ដា ស័ក្តិសមជាកន្លែងសម្រាប់ការជួបជុំគ្រួសារ បងប្អូន សាច់ញាតិ មិត្តភក្តិ បំផុត។
លើសពីនេះទៀត ការផ្តល់សេវាអតិថិជនល្អ រួសរាយរាក់ទាក់ពីសំណាក់បុគ្គលិកគ្រប់ផ្នែកចាប់ពីពេលចូលហាង រហូតដល់ពេលចេញពីហាង។ អ្នកស្រី ប៊ុណ្ណា វិច្ឆិកា ដែលជាអតិថិជនមួយរបស់ហាង បាប៊ីឃ្យូ ផ្លាហ្សា បានឲ្យដឹងថា ការរៀបចំតុបតែងហាង រសជាតិអាហារ និងសេវាអតិថិជនល្អ ពិតជាធ្វើអ្នកស្រី និងក្រុមគ្រួសារ ចង់មកម្តងហើយម្តងទៀត ជារៀលរាល់សប្តាហ៍។ ជាពិសេសជាងនេះទៅទៀត គឺកន្លែងក្មេងលេង។
«កូនយើងសប្បាយជាមួយនឹងការកម្សាន្ត នៅកន្លែងក្មេងលេង ចំណែកយើងក៏រីករាយជាមួយនឹងទីកន្លែង ប្រកបដោយផាសុកភាព ជាមួយរសជាតិសាច់អាំងផ្ទាប់ ជាមួយចំណិតស្ពៃក្តោបស្រុះក្នុងស៊ុប ពិតជាមានឱជារសឈ្ងុយឆ្ញាញ់បំផុត ចង់ញាំម្តងហើយចង់ញាំទៀត»។ នេះជាការបញ្ជាក់របស់អ្នកស្រី ប៊ុណ្ណា វិច្ឆិកា ដែលគាត់បានផ្តល់យោបល់ដល់អតិថិជនដទៃជ្រើសរើសហាង បាប៊ីឃ្យូ ផ្លាហ្សា សម្រាប់ការញាំអាហារជាលក្ខណៈគ្រួសារ ក៏ដូចជាការជួបជុំមិត្តភក្តិ បងប្អូនទៀតផង។
គួរបញ្ចាក់ថា ហាង បាប៊ីឃ្យូ ផ្លាហ្សា បង្កើតឡើងនៅក្នុងឆ្នាំ១៩៨៧ ដោយ លោក Choopong Choopojcharoen ដែលបានអនុវត្តសាច់អាំង បែបម៉ុងហ្គោលី និងជប៉ុន ដែលល្បីល្បាញជាយូរមកហើយ ជាមួយភោជនីយដ្ឋានរបស់គាត់។ កាន់តែពិសេសទៅទៀត ដោយមានការគាំទ្រពីសំណាក់អតិថិជនយ៉ាងខ្លាំង ហាង បាប៊ីឃ្យូផ្លាហ្សា បានពង្រីកសាខាក្នុងឆ្នាំ ២០១៧ ជាង១៥០កន្លែង ទាំងនៅក្នុងប្រទេសថៃ និងបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍។
បាប៊ីឃ្យូផ្លាហ្សា ត្រូវបានចាត់ចំណាត់ថ្នាក់ភោជនីយដ្ឋានលេខ១ ផ្នែកភោជនីយដ្ឋានចម្អិនអាហារដោយខ្លួនឯងជាង៥ឆ្នាំមកហើយ។ បាប៊ីឃ្យូផ្លាហ្សាមានវត្តមាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍រួមទាំង ១៧សាខានៅក្នុងប្រទេសម៉ាឡេស៊ី និងពីរសាខាទៀតនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ ហាងសាច់អាំងបែបម៉ុងហ្គោលី និងជប៉ុនមួយនេះ ត្រូវបាននាំចូលមកទីផ្សារកម្ពុជា ដោយក្រុមហ៊ុន អ៊ី អេហ្វ ជី ហើយមកដល់សព្វថ្ងៃនេះ ហាងនេះមានសាខាចំនួន៥ គឺស្ថិតនៅផ្សារទំនើប អ៊ី អន ម៉ល ភ្នំពេញ, អ៊ី អន ម៉ល សែនសុខ ស៊ីតធី,ទួលគោក,ផ្សារទំនើបសូរិយា និងដឹហេរិធេចវ៉ក ខេត្តសៀមរាប៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com