អត្ថបទពាណិជ្ជកម្ម
​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អិុច​ឆេង ប្រកាស​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជាមួយ ក្រុមហ៊ុន ហ្គោល​អេ​ហ្វ​អិ​កស៍ អិុន​វេស​ម៉ិ​ន
04, Oct 2018 , 12:19 pm        
រូបភាព
ដោយ:
​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អិុច​ឆេង ឯ​.​ក បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជាមួយ ក្រុមហ៊ុន ហ្គោល​អេ​ហ្វ​អិ​កស៍ អិុន​វេស​ម៉ិ​ន ឯ​.​ក  ដែលជា​កិច្ចព្រមព្រៀង​គួរឱ្យកត់សម្គាល់​ទី​ពីរ​របស់​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អិុច​ឆេង ជាមួយ​ក្រុមហ៊ុន​ឧបករណ៍​និ​ស្ស​ន្ទ​ក្នុង​រយៈពេល​ត្រឹម​តែមួយ​សប្ដាហ៍​។ ដោយ​ផ្អែកទៅលើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ ទំនាក់ទំនង​និង​ការសហការ​រវាង​ក្រុមហ៊ុន​ទាំងពីរ បាន​ក្លាយជា​ផ្លូវការ និង​ត្រូវបាន​ពង្រឹង​លើ​ស្ថានភាព​ការងារ និង​យុទ្ធសាស្ត្រ ដោយ​ផ្តោត​សំខាន់​លើ​វិសាលភាព​នៃ​ការបង្កើន​ការយល់ដឹង​និង​ទំនុក​ទុក​ចិត្តជា​សាធារណៈ​បន្ថែមទៀត​លើ​ការវិនិយោគ ក៏ដូចជា​ការអភិវឌ្ឍ​គ្រប់​ទិដ្ឋភាព​ទាំង​អស់នៃ​ទីផ្សារ​ហិរញ្ញវត្ថុ​កម្ពុជា​។​


​ក្រោម​សក្ខីភាព​របស់​ឯកឧត្តម សុខ ដា​រ៉ា អគ្គនាយករង​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា លោក​បណ្ឌិត វិ​ន ភក្តី ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​អន្តរការី​មូល​ប​ត្រ​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា រួម​ជាមួយនឹង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​ទាំងពីរ លោកជំទាវ ឆាយ លក្ខិណា ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អិុច​ឆេង និង​ឯកឧត្តម Christophe Chheang  នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ហ្គោល​អេ​ហ្វ​អិ​កស៍ អិុន​វេស​ម៉ិ​ន  បានធ្វើការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ដើម្បី​ចាប់ផ្តើម​និង​ប្រកាស​កិច្ចសហប្រតិបត្តិការ​ជា​ផ្លូវការ​។


 
​នៅក្នុង​សុន្ទរកថា​របស់លោក​ជំទាវ ឆាយ លក្ខិណា លោកជំទាវ​បាន​មានប្រសាសន៍ថា​៖ “​ថ្ងៃនេះ គឺជា​ថ្ងៃ​ដ៏​ពិ​សេសមួយ ដែល​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អិុច​ឆេង និង​ក្រុមហ៊ុន ហ្គោល​អេ​ហ្វ​អិ​កស៍ អិុន​វេស​ម៉ិ​ន  បាន​ឈានទៅដល់​ការចុះ​កិច្ចព្រមព្រៀង​លើ​ភាពជា​ដៃគូ​ពាណិជ្ជកម្ម​ដែល​វា​នឹង​ផ្ដល់​សារៈប្រយោជន៍​ជាច្រើន​សម្រាប់​វិនិយោគិន​។ ខ្ញុំ​សូម​អរគុណ​ដល់​ក្រុមហ៊ុន 
​ហ្គោល​អេ​ហ្វ​អិ​កស៍ អិុន​វេស​មិុន សម្រាប់​ការចូល​រួមជាមួយ​ពូក​យើង​។ ក្រុមហ៊ុន ហ្គោល​អេ​ហ្វ​អិ​កស៍ អិុន​វេស​ម៉ិ​ន  គឺជា​ក្រុមហ៊ុន​ដ៏​ល្អ​មួយ ដូច្នេះ​យើង​អាច​រួមគ្នា​បង្កើត និង​ផ្ដល់នូវ​អ្វីដែល​ល្អ​បំផុត​ដល់​វិនិយោគិន​របស់​យើង ក៏ដូចជា​វិស័យ​ហិរញ្ញវត្ថុ​ទាំងមូល​។

ខ្ញុំ​ក៏​សូម​អរគុណ​ដល់​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ចំពោះ​ការជួយជ្រោមជ្រែង​កន្លង​មក​។ ក្រោម​ការត្រួសត្រាយ​រប​ស់​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា យើង​ជឿជាក់ថា ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​កម្ពុជា នឹង​បន្ត​អភិវឌ្ឍ​តទៅទៀត​។ យើងទាំងអស់គ្នា បាននិងកំពុង​ស្ថិតនៅ​លើ​ដំណើរ​ដ៏​ស្រស់ស្អាត​មួយ ហើយ​យើង​នឹង​សម្រេច​នូវ​សមិទ្ធិផល​ថ្មីៗ​បន្ថែមទៀត​នាពេល​អនាគត​។​”


 
​ឯកឧត្តម Christophe Chheang ក៏បាន​សម្តែង​ភាព​រីករាយ​របស់លោក​ចំពោះ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះដែរ ហើយ​បាន​លើកឡើងថា​៖ “​ខ្ញុំ​ជឿជាក់ថា កិច្ចព្រមព្រៀង​នេះ​គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​សម្រាប់​ការរីកចម្រើន​របស់​ក្រុមហ៊ុន​ទាំងពីរ ក្នុងនាម​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អិុច​ឆេង ជា​ក្រុមហ៊ុន​សម​ភាគី​កណ្ដាល​ឈានមុខ​គេ និង​ក្រុមហ៊ុន ហ្គោល​អេ​ហ្វ​អិ​កស៍ អិុន​វេស​ម៉ិ​ន ជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​នាំមុខ​។ យើង​រំពឹង​ខ្ពស់​លើ​ការសហការ​គ្នា​នេះ ហើយនឹង​ប្រើប្រាស់​អោយបាន​ពេញលេញ​លើ​ជំនាញ​ឯកទេស និង​បទពិសោធន៍​របស់​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អិុច​ឆេង សម្រាប់​ការលូតលាស់​នៃ​វិស័យនេះ​។ ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ បានកត់សម្គាល់​សាមគ្គីភាព​នៃ​ដៃគូ​ពិតប្រាកដ​មួយ​។ វា គឺជា​ពេលវេលា​ដ៏​សាក​សម ដូច្នេះ​យើង​ត្រូវតែ​ចាប់យក​ឱកាស ដើម្បី​ទាញយក​នូវ​អ្វីដែល​វិស័យនេះ​បានផ្ដល់​មកឱ្យ​ពួកយើង​។​”
 
​កិច្ចព្រមព្រៀង​លើ​ភាពជា​ដៃគូ​ពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន ហ្គោល​អេ​ហ្វ​អិ​កស៍ អិុន​វេស​ម៉ិ​ន អនុញ្ញាតឱ្យ​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អិុច​ឆេង បន្ថែម​ដៃគូ​មួយទៀត​ក្នុង​ដំណើរ​ឆ្ពោះទៅ​ភាពរុងរឿង​នៃ​ទីផ្សារ​ហិរញ្ញវត្ថុ​កម្ពុជា​។ ស្រប​ជាមួយគ្នានេះដែរ ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អិុច​ឆេង កាន់តែ​ក្លាយជា​បណ្ដុំ​នៃ​ចំណាប់អារម្មណ៍​របស់​ស្ថាប័ន​ផ្សេងៗ ជាពិសេស​ស្ថាប័ន​ឧបករណ៍​និ​ស្ស​ន្ទ​។ កិច្ចសហការ​រវាង​ក្រុមហ៊ុន​ទាំងពីរ នឹង​ពង្រីក​វិសាលភាព​នៃ​ការបង្កើត​ក្របខណ្ឌ​ថ្មីៗ ដោយ​ផ្តោតលើ​ការរីកចម្រើន​សម្រាប់​ទាំងអស់គ្នា​។​
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com