ជាតិ
សេដ្ឋកិច្ច
ទំហំ​វិនិយោគ​អាមេរិក នៅ​កម្ពុជា មាន​ជាង​១​ពាន់​លាន​ដុល្លារ លើ​គម្រោង​៥២
05, Oct 2018 , 9:39 am        
រូបភាព
លោក សុខ ចិន្តាសោភា ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ ជាមួយលោក Michael Michalak អនុប្រធានក្រុមប្រឹក្សា និងជានាយកគ្រប់គ្រងតំបន់ ធុរកិច្ចអាមេរិក-អាស៊ាន (រូបភពបានពីCDC)
លោក សុខ ចិន្តាសោភា ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ ជាមួយលោក Michael Michalak អនុប្រធានក្រុមប្រឹក្សា និងជានាយកគ្រប់គ្រងតំបន់ ធុរកិច្ចអាមេរិក-អាស៊ាន (រូបភពបានពីCDC)
​ភ្នំពេញ​៖  ក្រុមហ៊ុន​សហរដ្ឋអាមេរិក​នៅ​កម្ពុជា មាន​ទំហំ​ទឹកប្រាក់ ប្រមាណ​១,១​ពាន់​លាន​ដុល្លារ លើ​គម្រោង​៥២ ដែល​មាននៅ​កម្ពុជា​។ ក្នុង​ទំហំ​វិនិយោគ​ទាំងនោះ​មាន ២៧៤​លាន​ដុល្លារ វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម និង​កម្មន្តសាល​។

 
​ទំហំ​ទឹកប្រាក់​វិនិយោគ​១,១​ពាន់​លាន​ដុល្លារ​នេះ គឺ​គិត​ចាប់តាំងពី​អាមេរិក​បោះទុន​វិនិយោគ​នៅ​កម្ពុជា​បច្ចុប្បន្ននេះ​។ នេះ​ជាការ​លើកឡើង​របស់លោក សុខ ចិន្តា​សោភា ប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដែល​ថ្លែង​ក្នុងជំនួប​ពិភាក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក​-​អាស៊ាន ដឹកនាំ​ដោយ លោក ម៉ៃ​ឃើ​ល មី​ខា​ឡិ​ក (Michael Michalak) អនុប្រធាន​ក្រុមប្រឹក្សា និង​ជានា​យក​គ្រប់គ្រង​ថ្នាក់​តំបន់ នៅ​ទីស្តីការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាលពី​ថ្ងៃទី​៣​តុលា ឆ្នាំ​២០១៨​។  
 
​ជំនួប​ពិភាក្សា​នេះ​ផងដែរ ធ្វើឡើង​ក្នុង​គោលបំណង​ជំរុញ​ទំនាក់ទំនង​អាជីវកម្ម រវាង​កម្ពុជា​-​អាមេរិក ឱ្យ​កាន់តែ​រឹងមាំ ក៏ដូចជា​ឈ្វេងយល់​បន្ថែម​ពី​កាលានុវត្តភាព សក្ដានុពល​ពាណិជ្ជកម្ម និង​វិនិយោគ​នៅ​កម្ពុជា ។ កម្ពុជា​បានដាក់​ចេញ ដោយ​លើកទឹកចិត្ត និង​ពង្រឹង​ទំនុកចិត្ត​របស់​អ្នកវិនិយោគ​គ្រប់រូប​ក្នុងការ​ធ្វើ​ធុរកិច្ច និង​វិនិយោគ​នៅ​កម្ពុជា រួមបញ្ចូល​ទាំង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៥-២០២៥ ដែលមាន​ចក្ខុវិស័យ​ក្នុងការ​ជំរុញ​កែប្រែ និង​ធ្វើ​ទំនើបកម្ម​រចនាសម្ព័ន្ធ​ឧស្សាហកម្ម​កម្ពុជា ពី​ឧស្សាហកម្ម​អតិពលកម្ម ឈានទៅ​ឧស្សាហកម្ម​ផ្អែកលើ​ជំនាញ​៕
 

Tag:
 វិនិយោគ​
© រក្សាសិទ្ធិដោយ thmeythmey.com