ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន បញ្ឈប់​គម្រោង​សិក្សា​បង្កើតខេត្តថ្មី
05, Oct 2018 , 10:02 am        
រូបភាព
ដោយ: ថ្មីៗ
គម្រោង​បង្កើត​ខេត្ត​ថ្មីចំនួន​ពីរ នឹងមិន​មាន​នោះឡើយ។ នេះ​បើតាម​ការបញ្ជាក់​របស់សម្តេចនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ក្នុងទិវាគ្រូបង្រៀន នាព្រឹក​ថ្ងៃទី៥ ខែតុលា។



ប្រមុខរដ្ឋាភិបាល បញ្ជាក់បែបនេះថា៖«ឥឡូវ យកការប្រកាសរបស់ខ្ញុំពីវេទិកាហ្នឹង ទៅធ្វើសេចក្តីជូនដំណឹង (ស.ជ.ណ.) តែម្តង ថានាយករដ្ឋមន្ត្រី ឲ្យបញ្ឈប់ការសិក្សាលើគម្រោងបង្កើតខេត្តថ្មី»។  

ការប្រកាសលុបចោលនេះ គឺមកពី សម្តេច ហ៊ុន សែន មិនសប្បាយចិត្តនឹងការបែកធ្លាយពីគម្រោងបង្កើតខេត្តថ្មីនេះ។ មេដឹកនាំកម្ពុជា និយាយថា គម្រោងសិក្សានេះ គួរតែមានលក្ខណស្ងៀមស្ងាត់ មិនគួរណាបែកធ្លាយយ៉ាងលឿនបែបនេះទេ។ 

លើសពីនេះ សម្តេច ហ៊ុន សែន ក៏ខឹងនឹងមន្ត្រីខ្លះទៀត ដែលឆ្លៀតសុំ និងសួរពីតំណែងផ្សេងៗ នៅក្រោយការបង្កើតខេត្តថ្មី។ នាយករដ្ឋមន្រ្តី ស្តីបន្ទោសខ្លាំងៗទៅវិញថា៖ «ខ្ញុំចារ ត្រឡប់ទៅវិញថា តើប្រញាប់ងាប់ទៅណា?។ វាទៅជានាំគ្នាឆ្កួតអស់ទៅ។  វា បានក្លាយជាសាច់ជ្រូក សម្រាប់មន្រ្តីខិលខូច។ ឥឡូវ បញ្ឈប់តែម្តងទៅ»។ 

 

អត្ថបទទាក់ទង

© រក្សាសិទ្ធិដោយ thmeythmey.com