កីឡាអន្តរជាតិ
អន្តរជាតិ
Arsenal និង Chelsea បន្ត​ឈ្នះ​នៅ Europa League
05, Oct 2018 , 10:45 am        
រូបភាព
​ក្រុម​មកពី​លី​គ​កំពូល​អង់គ្លេស Arsenal និង Chelsea សុទ្ធតែ​អាច​រកបាន​៣​ពិន្ទុ​បន្ថែម​រៀងខ្លួន​ក្នុង​ការប្រកួត​ពានរង្វាន់ UEFA Europa League វគ្គ​ចែក​ពូ​ល​ជុំ​ទី​២ នៅ​រាត្រី​ថ្ងៃទី​៤ ខែតុលា​។


 
​ក្រុម​កាំភ្លើង​ធំ Arsenal ដែល​ស្ថិតក្នុង​ពូ​ល E បាន​យកឈ្នះ​ម្ចាស់ផ្ទះ Qarabag FK ក្នុង​លទ្ធផល ៣-០ ដែល​ធ្វើបាន​ដោយ​ខ្សែការពារ Sokratis Papastathopoulos (​នាទី​៥) Emile Smith-Rowe (៥៣) Matteo Guendouzi (៨០)​។​
 
​នេះ​ជា​ជ័យជម្នះ​លើក​ទី​២​របស់​ក្រុម​លោក Unai Emery សម្រាប់​ការ​ដឹ​កា​នាំ​ក្នុង​រដូវ​កាល​នេះ បន្ទាប់ពី​យកឈ្នះ Vorskla ក្នុងការ​ប្រកួត​បើកឆាក​។ Arsenal មាន​៦​ពិន្ទុ​ឈរ​នៅ​កំពូល​តារាង​ពូ​ល E តាម​ពីក្រោយ​ដោយ Sporting CP ដែលមាន​៦​ពិន្ទុ​ដូចគ្នា​។​
 
​ដោយឡែក​ក្រុម​តោ​ខៀវ Chelsea បាន​បន្ត​ជ័យជម្នះ​របស់ខ្លួន​ដោយ​យកឈ្នះ Vidi FC ក្នុង​លទ្ធផល ១-០ ដែល​សម្រេច​ទី​បាន​ដោយ​ខ្សែប្រយុទ្ធ Alvaro Morata នៅ​នាទី ៧០​។ 
​ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ថ្មី​លោក Maurizio Sarri ក្រុម​ដែល​ស្ថិតក្នុង​ក្រុង​ឡុង​ដ៍​អាច​រកបាន​៦​ពិន្ទុ​ពី​ការប្រកួត​២​លើក ឈរ​នៅ​លេខ​រៀង​ទី​១​ពូ​ល L ខណៈ PAOK Thessaloniki FC ដែល​យកឈ្នះ BATE Borisov ៤-១ ឡើងទៅ​ចំណាត់ថ្នាក់​ទី​២​វិញ​។​
 
 ការប្រកួត​បន្ទាប់ Chelsea ត្រូវ​ទទួល​ស្វាគមន៍ BATE Borisov នៅ​កីឡដ្ឋាន Stamford Bridge នា​ត្រី​ថ្ងៃទី ២៦ ខែតុលា​។​
 
​លទ្ធផល​ការប្រកួត​គូ​ដទៃ​៖

​ពូ​ល A៖
 
Bayer Leverkusen ៤ - ២ AEK Larnaca
FC Zuerich ១ - ០ Ludogorets Razgrad
 
​ពូ​ល B៖
 
Rosenborg ១ - ៣ RasenBallsport Leipzig
Salzburg ៣ - ១ Celtic
 
​ពូ​ល Group C៖
 
Bordeaux ១ - ២ FC Koebenhavn
Zenit St. Petersburg ១ - ០ Slavia Prague
 
​ពូ​ល D៖
 
Anderlecht ០ - ២ Dinamo Zagreb
Fenerbahce ២ - ០ Spartak Trnava
 
​ពូ​ល E៖ 
 
Qarabag FK ០ - ៣ Arsenal
Vorskla ១ - ២ Sporting CP
 
​ពូ​ល F៖
 
Milan ៣ - ១ Olympiacos
Real Betis ៣ - ០ F91 Dudelange

​ពូ​ល G៖
 
Rangers ៣ - ១ Rapid Wien
Spartak Moscow ៣ - ៣ Villarreal
 
​ពូ​ល H៖ 
 
Apollon Limassol ២ - ២ Marseille
Eintracht Frankfurt ៤ - ១ Lazio
 
​ពូ​ល I៖ 
 
Malmoe FF ២ - ០ Besiktas
Sarpsborg 08 ៣ - ១ Genk
 
​ពូ​ល J៖ 
 
FC Krasnodar ២ - ១ Sevilla
Standard Liege ២ - ១ Akhisarspor
 
​ពូ​ល K៖
 
 Astana ២ - ០ Rennes
Jablonec ២ - ២ Dynamo Kyiv

​ពូ​ល L៖ 
 
BATE Borisov ១ - ៤ PAOK Thessaloniki FC
Chelsea ១ - ០ Vidi FC

Tag:
 បាល់ទាត់​
  UEFA Europa League
  Chelsea
  Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com