ជាតិ
អ្នកគ្រូ យន ដានី ពីព្រៃវែងបានលេខមួយពីការប្រកួតស្មូតកំណាព្យពានព្រះភិរម្យភាសា អ៊ូ អ្នកគ្រូ យន ដានី មកពីវិទ្យាល័យច័ន្ទគ្រឹស្នា ស្រុកមេសាង ខេត្តព្រៃវែង ទទួលបានចំណាត់ថ្នាក់លេខមួយ
× ភ្នំពេញ៖ អ្នកគ្រូ យន ដានី មកពីវិទ្យាល័យច័ន្ទគ្រឹស្នា ស្រុកមេសាង ខេត្តព្រៃវែង ទទួលបានចំណាត់ថ្នាក់លេខមួយពីការប្រកួតស្មូតកំណាព្យពានរង្វាន់ព្រះភិរម្យភាសា អ៊ូ ហៅង៉ុយ ក្នុងឱកាសអបអរទិវាគ្រូបង្រៀនលើកទី២១ ដែលរៀបចំនៅវិទ្យាស្ថានជាតិអប់រំ កាលពីថ្ងៃទី៤ ខែតុលា។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា ជ័យលាភីបន្ទាប់ពីអ្នកគ្រូ យន ដានី មានអ្នកគ្រូ ខុន សំណាង ចំណាត់ថ្នាក់លេខពីរ ដែលមកពីខេត្តកំពង់ស្ពឺ និងអ្នកគ្រូ សយ វិច្ឆិកា នៅរាជធានីភ្នំពេញ ដែលបានចំណាត់ថ្នាក់លេខបី។
© រក្សាសិទ្ធិដោយ thmeythmey.com