ជាតិ
នាយករដ្ឋមន្ត្រីថា នៅឆ្នាំ២០១៩ ប្រាក់ខែកម្មករ មិនទាបជាង១៨០ដុល្លារ រូបបានពីហ្វេសប៊ុកនាយករដ្ឋមន្រ្តី_ហ៊ុន_សែន
× ភ្នំពេញ៖ ប្រាក់ឈ្នួលគោលរបស់កម្មករក្នុងវិស័យវាយនភណ្ឌ ក្នុងឆ្នាំ២០១៩ មិនទាបជាង១៨០ដុល្លារនោះទេ។ នេះជាការអះអាងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថ្លែងក្នុងពិធីប្រារព្ធទិវាគ្រូបង្រៀន ថ្ងៃទី៥តុលា នៅវិទ្យាស្ថានជាតិអប់រំ។
ប្រមុខរដ្ឋាភិបាល បានមានប្រសាសន៍យ៉ាងដូច្នេះថា៖«ខ្ញុំ អាចជម្រាបជូនបានថា ប្រាក់ខែទាបបំផុតរបស់កម្មករ មិនទាបជាង១៨០ដុល្លារទេ ចាប់ពីឆ្នាំ២០១៩។ ពាក្យថាមិនទាបជាង១៨០ដុល្លារ គឺលើសពី១៨០ដុល្លារហើយ»។
សម្តេច ហ៊ុន សែន បានលើកឡើងថា ម្ចាស់រោងចក្រ បានអនុម័តប្រាក់ឈ្នួលគោលកម្មករ១៧៧ដុល្លារ ប៉ុន្ដែសម្តេច មិនទាន់ពេញចិត្តនឹងចំនួននេះទេ ដោយរដ្ឋាភិបាល នឹងចរចាជាមួយម្ចាស់រោងចក្រ ដើម្បីផ្ដល់នូវកម្រៃបន្ថែមទៀត។
សូមបញ្ជាក់ថា ប្រាក់ឈ្នួលគោលកម្មករឆ្នាំ២០១៩ នឹងសម្រេចជាផ្លូវការនៅល្ងាចថ្ងៃទី៥តុលានេះ បន្ទាប់ពីចប់កិច្ចប្រជុំពិភាក្សាការងារត្រីភាគី រវាងនិយោជក និយោជិក និងរដ្ឋាភិបាល នៅទីស្តីក្រសួងការងារ៕
© រក្សាសិទ្ធិដោយ thmeythmey.com