ជាតិ
សហភាព​អឺរ៉ុប ជា​ដៃគូ​វិនិយោគ​ធំ​លំដាប់​៣ និង​មាន​ទំហំ​ពាណិជ្ជកម្ម​ជាង​៦​ពាន់លាន​ដុល្លារ ជាមួយ​កម្ពុជា​
05, Oct 2018 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖  សហភាព​អឺរ៉ុប​(EU) ជា​ដៃគូ​វិនិយោគ​ដ៍​ធំ​នៅ​កម្ពុជា លំដាប់​ទី​៣ បន្ទាប់ពី​ប្រទេស​ចិន និង​ប្រទេស​កូរ៉េខាងត្បូង​។ វិនិយោគិន​របស់​សហ​ភាព​អឺរ៉ុប ដែល​មក​វិនិយោគ និង​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា មាន​លើ​វិស័យ​កសិកម្ម  ថាមពល​សូ​ឡា ការសាងសង់​ព្រលានយន្តហោះ ប្រេង​ឥន្ទ​នៈ  និង​រថយន្ត​ជាដើម​។ នេះ​ជាការ​លើកឡើង​របស់  George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា នៅក្នុង​កិច្ចពិភាក្សា​សារព័ត៌មាន​ស្តីពី​ធុរកិច្ច​អឺរ៉ុប និង​កិច្ច​អភិវឌ្ឍ នៅ​សណ្ឋាគារ​សាន់វេ ថ្ងៃទី​៤​តុលា​។​

 
​លោក George Edgar បាន​បន្តថា ទំហំ​ពាណិជ្ជកម្ម​រវាង កម្ពុជា​-​អឺរ៉ុប ក្នុង​ឆ្នាំ​២០១៧ ដែល​កម្ពុជា​នាំចូល​ទំនិញ ទៅ​សហគមន៍​អឺរ៉ុប មាន​ទឹកប្រាក់​ជាង ៥,៧​ពាន់​លាន​ដុ​លា្ល​រអាម​រិ​ក ខណៈដែល​សមាគមន៍​អឺរ៉ុប​នាំចូល​ទំនិញ​មក​កម្ពុជា​វិញ មាន​ជាង ៩៧០​លាន​ដុល្លារ​អាមេរិក ប៉ុណ្ណោះ​។ 
 
​ជាមួយគ្នានេះ លោក Tassilo Brinzer អនុប្រធាន​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា (Eurocham in Cambodia) បាន​មានប្រសាសន៍​ផងដែរ ថា  ក្រុមហ៊ុន​អឺរ៉ុប​មាន​វត្ត​មាននៅ​កម្ពុជា ជា​យូរ​ឆ្នាំ​មកហើយ ដោយបាន​ធ្វើ​ការងារ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​លើកកម្ពស់​កំ​ណើ​ន​សេដ្ឋកិច្ច​។ ក្នុងនោះ​សហភាព​អឺរ៉ុប​បាន​ជួយ​កម្ពុជា តាមរយៈ​ការអនុគ្រោះ​ពន្ធ​នាំចូល​ទំនិញ​ទៅ​ទីផ្សារ​អឺរ៉ុប និង​តាមរយៈ​ការផ្តល់​ជំនួយ​មក​កម្ពុ​ជា លើ​វិស័យ​នានា​ក្នុងការ​អភិវឌ្ឍ​ប្រទេស​ឲ្យ​រីកចម្រើន​។​


លោក​ Tosilo  Brinser អនុប្រធានសភាពាណិជ្ជកម្មអឺរ៉ុប ប្រចាំកម្ពុជា 

 
 
​លោក Tassilo បាន​ឲ្យ​ដឹងថា វិនិយោគិន​អឺរ៉ុប ដែល​មក​ធ្វើ​ធុរកិច្ច និង​វិនិយោគ​នៅ​កម្ពុជា មាន​ជាង​៥០០​នាក់  ដែល​បានផ្តល់​លក្ខខណ្ឌ​ការងារ​ល្អៗ​ដល់​ពលរដ្ឋ​កម្ពុជា​រាប់សែន​នាក់ តាមរយៈ​ការបង្កើត​ក្រុមហ៊ុន​ធំៗ​ដែលមាន​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ​។​
 


​សូមបញ្ជាក់ថា ចំពោះ​ទំនិញ​ដែល​កម្ពុជា នាំ​ចូលទៅ​ផ្សារ​អឺរ៉ុប មាន​គ្រឿង​វាយ​ន​ភណ្ឌ​(​សម្លៀកបំពាក់ ស្បែកជើង​ជាដើម​) កសិកម្ម (​អង្ករ​, ម្រេច​) និង​កង់​៕ 
 

Tag:
 សេដ្ឋកិច្ច​
  EU
  វិនិយោគ​
© រក្សាសិទ្ធិដោយ thmeythmey.com