ជាតិ
សង្គមជាតិ
សម្រេចចុងក្រោយ៖ កម្មករ ទទួលប្រាក់ខែគោល១៨២ដុល្លារ សម្រាប់ឆ្នាំ២០១៩
× ភ្នំពេញ៖ ឆ្នាំ២០១៩ មិនខុសពីឆ្នាំមុនៗនោះទេ ដោយប្រាក់ខែ សម្រាប់កម្មករ-កម្មការិនី ផ្នែកវាយនភណ្ឌ និងស្បែកជើង តែងតែត្រូវបានដំឡើង។ សម្រាប់ឆ្នាំ២០១៩ ប្រាក់ឈ្នួលសម្រាប់កម្មករ-កម្មការិនី ត្រូវបានកំណត់ត្រឹម១៨២ដុល្លារក្នុង១ខែ។
ការសម្រេចចុងក្រោយនិងជាផ្លូវការនេះ គឺធ្វើឡើងក្នុងកិច្ចប្រជុំរបស់គណៈកម្មការប្រឹក្សាការងារ នៅរសៀល ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ ដែលបានការចូលរួមពីត្រីភាគី គឺ រដ្ឋាភិបាល (ក្រសួងការងារ) និយោជក និង សហជីព។ ក្រោយសម្រេចរួច ក្រសួងការងារ ក៏បានចេញប្រកាសមួយភ្លាម ដើម្បីបញ្ជាក់ពីចំនួនប្រាក់ខែថ្មីនេះ។
សូមបញ្ជាក់ថា បច្ចុប្បន្ន ប្រាក់ឈ្នួលគោលសម្រាប់កម្មករ-កម្មការិនី គឺ១៧០ដុល្លារ ក្នុង១ខែ។ ដូច្នេះ ប្រាក់ខែសម្រាប់កម្មករ-កម្មការិនី កើនឡើង ១២ដុល្លារបន្ថែមទៀត ក្នុងឆ្នាំ២០១៩៕
© រក្សាសិទ្ធិដោយ thmeythmey.com