Kubota ដែលជាអ្នកនាំមុខគេខាងផ្នែកគ្រឿងយន្តកសិកម្មនៅកម្ពុជា និងនៅទូទាំងតំបន់អាស៊ាន តែងតែរៀបចំមហាព្រឹត្តិការណ៍«ពិព័រណ៍គ្រឿងយន្តកសិកម្ម គូបូតា»ប្រចាំឆ្នាំរបស់ខ្លួន។ ឆ្នាំនេះគឺជាឆ្នាំទី៥ ដែលគូបូតា បានរៀបចំមហាព្រឹត្តិការណ៍ពិព័រណ៍គ្រឿងយន្តកសិកម្ម ហើយនឹងរៀបចំរឹតតែអស្ចារ្យជាងឆ្នាំមុនៗទៅទៀត។ គូបូតា បានពង្រីកព្រឹត្តិការណ៍នេះរហូតដល់ទៅ ចំនូន៨ខេត្តក្រុងទូទាំងប្រទេសកម្ពុជា ព្រមទាំងបាននាំមកនូវកម្មវិធីប្រកួតប្រដាល់គុនខ្មែរដ៏ជក់ចិត្ត សម្រាប់បងប្អូនប្រជាកសិករ ទស្សនាកម្សាន្ត ក្នុងកម្មវិធីពិព័រណ៍នេះផង។
នេះគឺជាដំណាក់កាលទី២ ដែលគូបូតា និងបន្តរៀបចំព្រឹត្តិការណ៍នេះចំនួន៥ខេត្ត។ គួបញ្ជាក់ថា នៅក្នុងដំណាក់កាលទី១ កាលពីខែឧសភា គូបូតាបានរៀបចំព្រឹត្តិការណ៍នេះចំនួន២ខេត្តរួចមកហើយ គឺខេត្តតាកែវ និងខេត្តកំពង់ស្ពឺ។
នៅដំណាក់កាលទី២ ហើយជាព្រឹត្តិការណ៍ទី៣ ដែលគូបូតាបានរៀបចំនៅខេត្តព្រៃវែង កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨។ នៅក្នុងកម្មវិធីនេះ ក៏ទទួលបានការចូលរួមយ៉ាក់កកកុញ ពីសំណាក់ប្រជាកសិករខេត្តព្រៃវែង ក៏ដូចជាខេត្តនានាទូទាំងប្រទេសកម្ពុជា ដែលពួកគាត់រីករាយ ទទួលបានបទពិសោធន៍ជាច្រើនពីគូបូតា និង ទស្សនាសកម្មភាពផ្សេងៗជាច្រើនដែលមានដូចជា៖
• ការតាំងបង្ហាញផលិតផល គូបូតា ថ្មីៗជាច្រើនប្រភេទ
• ព័ត៌មាននានាស្តីពីវិធីធ្វើស្រែចំការ ដើម្បីទទួលបានទិន្នផលល្អបំផុត សម្រាប់កសិផល ស្រូវ ពោត និង ដំឡូង។
• ការធ្វើបទបង្ហាញអំពីផលិតផលនានានៅលើផ្ទៃដីពិត ដើម្បីបង្ហាញជូនពីរបៀប នៃការដំណើរការរបស់គ្រឿងយន្តកសិកម្ម គូបូតាដ៏ទំនើបៗ។
• ការចាប់រង្វាន់ធំៗជាច្រើន ជួនដល់បងប្អូនប្រជាកសិករដែលបានចូលរួម និងការទទួលបានកាដូពិសេស ពីគូបូតា ដល់ប្រជាកសិករណា ដែលបានកក់ទុកនូវផលិតផលគូបូតាណាមួយ។
• ការប្រកួតប្រដាល់គុនខ្មែរដ៏អស្ចារ្យ ពីសំណាក់កីឡាករគុនខ្មែរល្បីៗនៅកម្ពុជា។
ពិព័រណ៍គ្រឿងយន្តកសិកម្ម គូបូតា នឹងបន្តដំណើរទៅកាន់៤ខេត្តផ្សេងទៀត។ សូមអញ្ជើញបងប្អូនប្រជាកសិករនៅក្នុងខេត្តនីមួយៗ ក៏ដូចជាខេត្តនាៗទូទាំងប្រទេស ចូលរួមទស្សនាដោយឥតគិតថ្លៃ ដែលកាលបរិច្ឆេទនៃការរៀបចំព្រឹត្តការណ៍ក្នុង៤ខេត្តទៀតនេះ ដូចខាងក្រោម៖
- ខេត្តបាត់ដំបង ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨។
- ខេត្តឧត្តមានជ័យ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨។
- ខេត្តព្រះវិហារ ថ្ងៃទី១ ខែវិច្ចិការ ឆ្នាំ២០១៨។
- ខេត្តស្ទឹងត្រែង ថ្ងៃទី៨ ខែវិច្ចិការ ឆ្នាំ២០១៨។
គូបូតាសង្ឃឹមយ៉ាងមុតមាំថា កម្មវិធីដ៏អស្ចារ្យប្រចាំឆ្នាំនេះ នឹងផ្តល់ចំណេះដឹង ដ៏មានសារសំខាន់ដល់ប្រជាកសិករខ្មែរ ក្នុងការធ្វើទំនើបកម្មការងារកសិកម្មរបស់ខ្លួន ដោយបច្ចេកវិទ្យាថ្មីដើម្បីអនាគតរបស់គ្រឿងចក្រកសិកម្មគូបូតា ដើម្បីកាត់បន្ថយចំនាយ បង្កើនទិន្នផលជាអតិបរមា និងទទួលបានចំណូលកាន់តែច្រើនដែលធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាកសិករខ្មែរកាន់តែប្រសើរ និងជាផ្នែកមួយដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍វិស័យកសិកម្មនៅប្រទេសកម្ពុជា។
គួរកត់សម្គាល់ថា នៅក្នុងឆ្នាំនេះ គូបូតា បាននិងកំពុងរៀបចំព្រឹត្តិការណ៍ធំៗជាច្រើនដូចជា ការប្រគំតន្ត្រី Kubota ZT concerts នៅក្នុងខេត្តកំពង់ធំ និងព្រៃវែង កាលពីខែមិនាកន្លងទៅ និងព្រឹត្តិការណ៍ Kubota ZT Parade ដែលបាន និងកំពុងតែរៀបចំផងដែរ នៅតាមបណ្តាស្រុក និងខេត្តនានាជាច្រើនទូទាំងប្រទេសកម្ពុជា។
សម្រាប់ព័ត៍មានបនែ្ថម សូមទាក់ទងភ្នាក់ងារចែកចាយគូបូតា ដែលនៅជិតលោកអ្នក ឬទូរស័ព្ទ ទៅកាន់ផែ្នកសេវាកម្មបន្ទាន់គូបូតា លេខ 1800-20-1747 (ឥតគិតថ្លៃ) ឬចូលទៅកាន់ Kubota Facebook page:
Kubota Kampuchea Club៕
(អត្ថបទពាណិជ្ជកម្ម)