រថយន្ត
អត្ថបទពាណិជ្ជកម្ម
រថយន្ត Pick-up Ford Ranger ស៊េរី 2019 សមត្ថភាព​ខ្លាំង​មិនគួរ​ឲ្យ​ជឿ ឯ​រូបរាង​លើសពី​ស្អាត​
05, Oct 2018 , 5:24 pm        
រូបភាព
ដោយ:
​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ដែលជា​តំណាង​ចែកចាយ​ផ្ដាច់មុខ​រថយន្ត Ford នៅ​កម្ពុជា បាន​ប្រារព្ធ​ពិធី​សម្ពោធ​ជា​ផ្លូវការ នូវ​រថយន្ត Ford Ranger ស៊េរី​ឆ្នាំ​២០១៩ ប្រភេទ Pick-Up ដែលមាន​សមត្ថភាព​លើសគេ ជាមួយនឹង​បច្ចេកវិទ្យា​ថ្មីៗ ក៏ដូចជា​ប្រព័ន្ធ​សុវត្ថិភាព​កាន់តែ​ទំនើប ទាន់សម័យ និង​កាន់តែ​អស្ចារ្យ​ជាង​មុន​ទៅទៀត​។ រថយន្ត Ford Ranger ស៊េរី​ដ៏​ទំនើប​មួយ​នេះ ត្រូវបាន​ផលិតឡើង​ដោយមាន​ការកែច្នៃ​ថ្មី​ទាំងស្រុង ទៅលើ​ប្រព័ន្ធ​ជើង​ក្រោម ដែល​ធ្វើ​ឲ្យ​រថយន្ត​កាន់តែ​មាន​ភាព​រឹងមាំ និង​ធ្វើ​ឲ្យ​ការបើកបរ​នៅលើ​ផ្លូវ Off-road កាន់​តែមាន​ទំនុកចិត្ត មិន​ថា​អ្នកបើកបរ​ជាមួយនឹង​ស្ថានភាព​ផ្លូវ​លំបាក​យ៉ាងនេះ​ទេ​។
 
​ក្រុមហ៊ុន RMA Cambodia បាន​នាំចូល​នូវ​រថយន្ត Ford Ranger 2019 ពីរ​ម៉ូ​ឌែ​ល​ផ្សេងគ្នា ដែល​អាច​ឲ្យ​អ្នក​ជ្រើសរើស​បានរួម​មាន Ford Ranger Wildtrak (Full Option) និង Ford Ranger XLT (Half-full Option)​។​
 
​លោក ង​ន សាំង អគ្គនាយក​ក្រុមហ៊ុន RMA Cambodia បាន​មានប្រសាសន៍ថា នៅ​ប្រទេស​កម្ពុជា អ្នក​ដែល​ទិញ​រថយន្ត Ford យកទៅ​ប្រើប្រាស់ ពួកគាត់​ចង់បាន​រថយន្ត​មួយ ដែលមាន​ភាពរឹងមាំ មាន​ផាសុកភាព និង​មាន​បច្ចេកវិទ្យា ដែល​ធ្វើ​ឲ្យ​ការបើកបរ​របស់គាត់​កាន់​តែមាន​ភាពងាយស្រួល​។ លោក ង​ន សាំង បញ្ជាក់​ដូច្នេះ​ថា​៖« រថយន្ត Ford Ranger ម៉ូ​ឌែ​ល​ចុង​ក្រោយនេះ វា​នឹង​ផ្ដល់​ឲ្យ​អ្នកប្រើប្រាស់​ក្នុង​អាជីវកម្ម ក៏ដូចជា​ប្រើប្រាស់​ក្នុង​គ្រួសារ​ផងដែរ​»​។​


 
​រថយន្ត Ford Ranger 2019 បាន​រចនា​រូបរាង​ខាងមុខ​ថ្មី​ទាំងស្រុង រួមមាន​ប៉ា​ណា និង​កាង​ខាងមុខ រចនា​គួរ​ឲ្យ​ទាក់ទាញ ចង្កៀង​មុខ និង​ចង្កៀង​ពិល​កាង​មុខ បាន​កែច្នៃ​ជាថ្មី​យ៉ាង​ស្រស់ស្អាត រួម​ជាមួយនឹង​ចង្កៀង LED​បំភ្លឺ​ពេល​ថ្ងៃ និង​ចង្កៀង​គជ់ HID ភ្លឺ​ច្បាស់​ជាង​មុន ជួយ​សម្រួល​ការបើកប​រ​នៅពេល​យប់​បាន​ច្រើន និង​ធ្វើ​ឲ្យ​ការបើកបរ​នៅពេល​យប់​មាន​សុវត្ថិភាព​ជាង​មុន​។​
 
​រថយន្ត​នេះ ក៏មាន​បំពាក់​នូវ​ប្រព័ន្ធ lock និង​បញ្ចេះ​រថយន្ត​ដោយ​ពុំ​ចាំបាច់​ប្រើ​សោរ (Passive Entry Passive Start) គឺជា​បច្ចេកវិទ្យា​ថ្មី​មួយ ដែល​បាន​បំពាក់​ទៅលើ​រថយន្ត Ford Ranger 2019​។ អ្នក​គ្រាន់តែ​ទុក​សោរ​រថយន្ត​ជាប់​នឹង​ខ្លួន រួច​យកដៃ​ស៊ក​ទៅក្នុង​ដៃ​ទ្វារ នោះ​ទ្វារ​នឹង Unlock ដោយ​ខ្លួនឯង​។ បន្ទាប់មកទៀត អ្នក​អាច​ចូលទៅក្នុង​រថយន្ត និង​ប​ញ្ជេះ​រថយន្ត​ដោយ​គ្រាន់តែ​យក​ជើង​គង​ហ្វ្រាំង រួច​ចុច​ប៊ូ​តង់​ប​ញ្ជេះ ជាការ​ស្រេច​។ 
 
​ចំណែក​ផ្នែក​ខាងក្នុង​រថយន្ត​វិញ ត្រូវបាន​រចនា​ជាថ្មី ក្នុងនោះ​កៅអី​នីមួយៗ សុទ្ធសឹង​ធ្វើ​អំពី​ស្បែក​ប្រភេទ Premium ដែលមាន​គុណភាព​ខ្ពស់ អាច​ប្រើប្រាស់​បានយូ​អង្វែង មិន​ងាយ​សឹក​ឬ​រហែក​នោះទេ​។ ម្យ៉ាងទៀត​ជាមួយនឹង​បច្ចេកវិទ្យា​ថ្មី អាច​ឲ្យ​លោកអ្នក​ភ្ជាប់​ទូរស័ព្ទ iPhone ទៅនឹង​ប្រព័ន្ធ SYNC 3 អាច​ឲ្យ​អ្នកប្រើប្រាស់​កម្មវិធី​មួយចំនួន​ដែលមាន​លើ iOS ដូចជា​ស្ដាប់​តន្ត្រី ប្រើ Google Map អាន​សារ ផ្ញើ​សារ ហៅ​ចេញ​ដោយ​បញ្ជា​ដោយ​សំឡេង​។ 


 
​រថយន្ត​នេះ បាន​បំពាក់​នូវ​ប្រព័ន្ធ​ផ្តល់​សញ្ញា​គ្រោះថ្នាក់ និង​ការពារ​ការប៉ះទង្គិច (Pre-Collision Assist) និង​ប្រព័ន្ធ​ចាប់​ហ្វ្រាំង​បន្ទាន់ដោយ​ស្វ័យប្រវត្តិ (Autonomous Emergency Braking) នៅពេល​មាន​ឧបសគ្គ​មកពី​ខាងមុខ​។ ប្រព័ន្ធ​ទាំងពីរ​នេះ ប្រើ​រ៉ា​ដា និង​កា​ម៉េ​រា​ខាងមុខ ដើម្បី​ចាប់​ឧបសគ្គ ដូចជា​រថយន្ត​ខាងមុខ ឬ​អ្នក​ថ្មើរជើង​កំពុង​ឆ្លងផ្លូវ​ខាងមុខ បន្ទាប់មក​វា​នឹង​ផ្ដល់​សញ្ញា​ដល់​អ្នកបើកប​រ​។ ក្នុងករណី​អ្នកបើកបរ​នៅតែ​មិន​ឆ្លើយតប នោះ​រថយន្ត​នឹង​ចាប់​ហ្វ្រាំង​បន្ទាន់ដោយ​ស្វ័យប្រវត្តិ​។ បច្ចេកវិទ្យា​នេះ ជួយ​កាត់បន្ថយ​ការប៉ះទង្គិច​ផ្នែក​ខាងមុខ និង​ខាងក្រោយ​បាន​មួយចំនួនធំ ក៏ដូចជា​ប្រាប់​អ្នកបើកបរ នៅពេល​មាន​អ្នក​ថ្មើរជើង​ឆ្លងកាត់​ផ្លូវ និង​ជៀសវាង​គ្រោះថ្នាក់​ដែល​អាច​កើតមាន​នៅខាងមុខ​ផងដែរ​។​
 
​ក្រៅពីនេះ​រថយន្ត Ford Ranger 2019 បាន​បំពាក់​នូវ​ប្រព័ន្ធ​សុវត្ថិភាព​ផ្សេងៗ ដូចជា ប្រព័ន្ធ     ផ្តល់ដំណឹង​នៅពេល​បើកបរ​ចេញពី​គន្លង (Lane Keeping Alert and Lane Keeping Aid) ប្រព័ន្ធ​បន្ថយល្បឿន និង​រក្សា​គំលាត​សុវត្ថិភាព​ដោយ​ស្វ័យប្រវត្តិ​(Adaptive Cruise Control) និង​ប្រព័ន្ធ​ផ្តល់​សញ្ញា​គ្រោះថ្នាក់ ដែល​អាច​កើតមាន​នៅខាងមុខ (Forward Collision Warning) ដែល​សុទ្ធសឹង​បាន​បំពាក់​នៅលើ​រថយន្ត Ford Ranger ម៉ូ​ឌែ​ល​កន្លងមក​។​


 
Ford Ranger 2019 គឺជា​រថយន្ត Pick-up ទីមួយ ដែលមាន​បំពាក់​ប្រព័ន្ធ​ជំនួយ​ចូល​ចត​ដោយ​ស្វ័យប្រវត្តិ (Parallel Parking Assist) ដែល​ធ្វើ​ឲ្យ​កាន់​តែមាន​ភាពងាយស្រួល ដោយ​តម្រូវ​ឲ្យ​អ្នកបើកបរ គ្រាន់តែ​យក​ជើង​អប​ហ្វ្រាំង និង​ពុំ​ចាំបាច់​កាន់ចង្កូត​នោះទេ នៅពេល​ចូល​ចត​។​ផ្នែក​ខាងក្រោយ​របស់​រថយន្ត ក៏បាន​រចនា​ជាថ្មី ធ្វើ​ឲ្យ​ការលើកដាក់​អីវ៉ាន់​កាន់តែ​ងាយស្រួល​ព្រោះ​ទ្វារ​ខាងក្រោយ មាន​ភាព​ស្រាល​ជាង​មុន និង​បាន​បំពាក់​ទៅដោយ​បូម ជួយ​កាត់បន្ថយ​ការប្រើ​កម្លាំង​ដល់​ទៅ 70% នៅពេល​អ្នកបើក​/​បិទទ្វារ​ផ្នែក​ខាងក្រោយ​រថយន្ត​។​
 
​មិនតែប៉ុណ្ណោះ សមត្ថភាព​ជើង​ក្រោម​របស់ Ford Ranger 2019 ត្រូវបាន​កែច្នៃ​បន្ថែម ដែល​ប្រកបដោយ​ភាព​ធន់​រឹងមាំ​ជាង​មុន គឺ​សំដៅ​ទៅលើ​សុវត្ថិភាព ជាពិសេស​ដល់​ការ​ទប់​លំនឹង​ដោយមាន​ភាពហាប់​ណែន​ជាង​មុន ធ្វើ​ឲ្យ​ការផ្ទុក​ទម្ងន់ អូស សណ្ដោង ក្នុងស្ថានភាព​ផ្លូវ​លំបាក ក៏ដូចជា​នៅពេល​បត់បែន​ប្រកបដោយ​សុវត្ថិភាព និង​ជួយ​កាត់បន្ថយ​សំឡេង​កង់ ពេល​បើកបរ​លើផ្លូវ​រាប​ផងដែរ​។ ការកែច្នៃ​ចុងក្រោយ​នេះ នឹងធ្វើ​ឲ្យ​សមត្ថភាព​នៃ​ការបើកបរ​របស់ Ford Ranger 2019 កាន់តែ​ប្រសើរ និង​មាន​ផាសុកភាព​ជាង​មុន ដូចជា​ការកាត់បន្ថយ​សំឡេង ភាព​ញ័រ បង្កើន​ភាពទន់ភ្លន់ មិន​រលាក់​ខ្លាំង​ដូច​មុន​៕










 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com