កីឡាជាតិ
ជាតិ
ម្ចាស់មេដាយមាសអាស៊ី សាលី អ៊ូមើត ដណ្តើមមេដាយប្រាក់ពិភពលោកនៅអាមេរិក
× ម្ចាស់មេដាយមាសកីឡាអាស៊ី Asian Games សាលី អ៊ូមើត ដណ្តើមបានមេដាយប្រាក់ នាការប្រកួតកីឡាម៉ូតូទឹកជ្រើសរើសជើងឯកពិភពលោកនៅសហរដ្ឋអាមេរិក។ អ៊ូមើត មិនទាន់ចប់បេសកកម្មនៅឡើយទេ ពោលគឺរូបគេនៅសល់ពីរវិញ្ញាសាទៀត។
ក្រោយជួយបង្កើតប្រវត្តិសាស្ត្រថ្មីជូនកម្ពុជានៅក្នុងព្រឹត្តិការណ៍ Asian Games ម្ចាស់មេដាយមាស សាលី អ៊ូមើត បន្តសាងភាពល្បីល្បាញជូនកម្ពុជា តាមរយៈការដណ្តើមបានមេដាយប្រាក់ពិភពលោកនៅសហរដ្ឋអាមេរិក នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨។ មេដាយប្រាក់នេះ អ៊ូមើត ដណ្តើមបានលើវិញ្ញាសា Ski Modified ជាវិញ្ញាសា ដែលរូបគេឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ Asian Games នៅប្រទេសឥណ្ឌូណេស៊ី។ ខណៈមេដាយមាសបានទៅលើកីឡាករម្ចាស់ផ្ទះអាមេរិក។
កីឡាករ សាលី អ៊ូមើត បង្ហាញអារម្មណ៍សោកស្តាយយ៉ាងខ្លាំង ដែលមិនអាចដណ្តើមមេដាយមាស សម្រាប់ការចូលរួមប្រកួតកម្រិតពិភពលោកលើកដំបូងឲ្យកម្ពុជា។ ប៉ុន្តែរូបគេប្តេជ្ញាថា នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការស្វែងរកមេដាយជូនកម្ពុជានៅវិញ្ញាសាបន្ទាប់។ សម្រាប់ព្រឹត្តិការណ៍នេះ អ៊ូមើត នៅសល់ការប្រកួតលើវិញ្ញាសា M Pro Ski Stock និង Exspert Limited ជាបន្តបន្ទាប់ទៀត៕
Tag:
ម៉ូតូទឹក
សាលី អ៊ូមើត
អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com