ជាតិ
សង្គមជាតិ
ភ្លៀងបន្តធ្លាក់នៅបណ្តាខេត្តមួយចំនួន រហូតដល់ថ្ងៃទី១១ ខែតុលា
× ភ្នំពេញ៖ នៅតាមបណ្តាខេត្តដែលនៅតំបន់ទំនាបកណ្តាល និងតំបន់មាត់សមុទ្រ នឹងមានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី១១ ខែតុលា ដោយសារតែទទួលរងប្រព័ន្ធសម្ពាធទាបបានអូសបន្លាយលើអាងទន្លេមេគង្គ ដែលបាតុភូតនេះ នឹងអាចបង្កមានភ្លៀងធ្លាក់ក្នុងកម្រិតខ្ពស់។
ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា បាតុភូតនេះ នឹងធ្វើឲ្យបណ្តាខេត្តមួយចំនួន ដូចជា ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និងខេត្តកំពត នឹងមានភ្លៀងធ្លាក់ខ្លាំងដែលអាចបង្កឲ្យមានជំនន់ទឹកភ្លៀង ពេញមួយសប្តាហ៍ ចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី១១ ខែតុលា។ ចំណែករាជធានីភ្នំពេញ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតបរិមាណទាប៕
© រក្សាសិទ្ធិដោយ thmeythmey.com