អត្ថបទពាណិជ្ជកម្ម
រថយន្ត KIA SORENTO ស៊េរី​2019 បង្ហាញ​វត្តមាន​ដ៏​អស្ចារ្យ ជាមួយនឹង​ឱកាស​ឈ្នះ​មាស​សុទ្ធ​១​គីឡូក្រាម មិន​ធ្លាប់មាន​
06, Oct 2018 , 11:51 am        
រូបភាព
ដោយ:
​ក្រុមហ៊ុន KIA MOTORS CAMBODIA  ដែល​នាំចូល​ផ្តាច់មុខ​ដោយ​ក្រុមហ៊ុន  HGB Group  Co.,ltd បានរៀបចំ​កម្មវិធី​ប​ង្ហា​ញ​វត្តមាន​ដ៏​អស្ចារ្យ របស់​រថយន្ត KIA SORENTO ស៊េរី 2019  កាលពី​យប់​ថ្ងៃទី ៥ ខែ តុលា​។ ជាមួយនឹង​វត្តមាន​រថយន្ត KIA SORENTO ស៊េរី 2019 នេះ ក្រុមហ៊ុន KIA MOTORS CAMBODIA   ក៏បាន​នាំមក​ជាមួយ​នូវ​ប្រូ​ម៉ូ​សិន​ឈ្នះ​មាស​សុទ្ធ​ទម្ងន់​១​គីឡូក្រាម មិន​ធ្លាប់មាន​ពីមុនមក និង​ការផ្តល់ជូន​ត្រឡប់​ទឹកប្រាក់ ៨៨៨ ដុល្លារ​ផងដែរ ដោយ​គ្រាន់តែ​ទិញ​រថយន្ត​ម៉ូ​ឌែ​ល​ណា​ក៏បាន​។​
 
​អ្នកនាង ម៉ៅ សុខ​ណេង ប្រធាន​គ្រប់គ្រង​ផ្នែក​លក់​របស់ ក្រុមហ៊ុន អេ & អេ អូ​តូ គ្រុប ខូ​អិ​ល​ធី​ឌី និង​ជា​តំណាង​ចែកចាយ​ផ្តាច់មុខ​នូវ​រថយន្ត​ម៉ាក​KIA​នៅក្នុង​ប្រទេស​កម្ពុជា បាន​ឲ្យ​ដឹងថា រថយន្ត KIA ជា​ប្រភេទ​រថយន្ត ដែល​រចនា​ឡើង​ដោយ Designer ជា​ជនជាតិ​អាល្លឺម៉ង់  ហើយ​ជា​រថយន្ត​ដែលមាន​គុណភាព​ខ្ពស់ និង​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​លើ​ពិភពលោក​ជា​យូរ​មកហើយ ជាពិសេស​នៅលើ​ទីផ្សារ​អឺរ៉ុប​។



អ្នកនាង ម៉ៅ សុខ​ណេង បញ្ជាក់ទៀតថា​៖« រថយន្ត KIA មាន​ច្រើន​ម៉ូ​ដែល ច្រើន​ជម្រើស សម្រាប់​អតិថិជន ដែល​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប និង​ប្រព​ន្ធ័​សុវត្ថិភាព​ខ្ពស់ ថែមទាំង​ផ្តល់នូវ​ថាមពល​ខ្លាំង សន្សំសំចៃ​ប្រេង និង​កាត់បន្ថយ​ការបញ្ចេញ​ផ្សែង​ពុល ដែល​ធ្វើ​ឲ្យ​ការបើកបរ​របស់លោក​អ្នក ពោរពេញ​ទៅដោយ​ភាព​រីករាយ​»​។​


 
​សូមបញ្ជាក់ថា រថយន្ត KIA Sorento សេរី​ថ្មី​ឆ្នាំ​២០១៩ មាន​បំពាក់​ដោយ​ម៉ាស៊ីន​ម៉ា​សូត កម្លាំង​ម៉ាស៊ីន 2.2L  រួម​ជាមួយនឹង​ប្រអប់លេខ​៨ លេខ​អូ​តូ ដែល​ជំនួយ​ក្នុងការ​បើកបរ​បានល្អ​។ រថយន្ត​នេះ មាន​កៅអីអង្គុយ​ចំនួន​បី​ជួរ មាន​លក្ខណៈ​ធំ​ទូលាយ មាន​ប្រព​ន្ធ័​AWD ផ្តល់​ការបើកបរ​ងាយស្រួល​ក្នុងស្ថានភាព​ផ្លូវ​ជាប់ផុង​។   



រថយន្ត KIA Sorento សេរី​ថ្មី​ឆ្នាំ​២០១៩ មាន​បំពាក់​នូវ​អំពូល LED Day Running Light ភ្លើង​លម្អ​បើកបរ​ពេល​ថ្ងៃ ជាមួយ​ពូក​ស្បែក រំលេច​ពណ៌​ស្រស់ស្អាត​ដំឡើង​ផ្ទា​ល់ពី​រោង​ច្រ​នៅ​ប្រទេស​កូរ៉េ​។ ចំណុច​នីមួយៗ​នៃ​រថយន្ដ KIA សេរី​ថ្មី​នេះដែរ សុទ្ធសឹងតែ​រចនា​ឡើង​ដោយ​ភាព​ឥតខ្ចោះ នាំមក​នៅ​ភាពសប្បាយ​រីករាយ ក្នុងការ​បើកបរ ភាពទាន់សម័យ​និង​កាន់​តែមាន​សុវត្ថិភាព​។
 

 
​លោកអ្នក​ក៏​អាច​ជ្រើស​រើសយក​រថយន្ដ KIA  ដែលមាន​គ្រប់​ម៉ូ​ដែល ដូចជា KIA Grand Carnival, Picanto និង​ប្រភេទ​រថយន្ដ​ដឹកទំនិញ ចំណុះ​1.4T គឺ​ម៉ូ​ដែល KIA K3000s​។  












​ក្រុមហ៊ុន Kia មាន​ទីតាំងនៅ អគារ​លេខ ៣៧៩ ផ្លូវ​សហព័ន្ធ​រុស្សី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ព័ត៌មាន​លម្អិត សូម​ទំនាក់ទំនង​សេវា​បម្រើ​អតិថិជន​៖095 999 799 / 095 999 191៕

(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com