ជាតិ
កុមារាជនជាតិវៀតណាម ចាប់យកជំនាញវិជ្ជាជីវៈគ្រឿងម៉ាស៊ីនតាំងពីវ័យកុមារនៅលើបឹងទន្លេសាប រូបភាព៖ ឈុត ឈាណា
× ក្នុងរូបភាពនេះ គឺជាក្មេងប្រុសជនជាតិវៀតណាម កំពុងឈររង់ចាំហុចរបស់ផ្សេងៗ ឲ្យមេជាងរបស់គេ ដែលកំពុងជួសជុសទូកនៅក្នុងបឹងទន្លេសាប សិ្ថតនៅក្នុងឃុំកំពុងលួង ស្រុកក្រគរ ខេត្តពោធិសាត់។
ស្ថិតក្នុងសម្លៀកបំពាក់ពណ៌ក្រហម តែប្រែទៅជាក្រហមក្រម៉ៅដោយសារប្រឡាក់ប្រេងម៉ាស៊ីន ចាប់ពីចុងជើងដល់សក់ក្បាល ក្រុមការងារយើងមិនអាចសួរអ្វីបានពីកុមារម្នាក់នេះបានទេ ហើយក៏មិនដឹងថា គេមានអាយុប៉ុន្មាន មករស់នៅស្រុកខ្មែរតាំងពីពេលណា និងក្រៅពីប្រឡូកជាមួយការងារជាងម៉ាស៊ីននេះ តើគេមានឳកាសចូលសាលារៀន ទាំងភាសាកំណើតរបស់គេ និងភាសាខ្មែរឬយ៉ាងណាទេ ព្រោះគេមិនចេះនិយាយភាសាខ្មែរ ឯមនុស្សចាស់នៅក្បែរនោះ គេក៏មិនព្រមផ្តល់ព័ត៌មានពីកុមារនេះដល់ក្រុមការងារយើងដែរ។
ទោះជាយ៉ាងណា កុមារាម្នាក់នេះ មើលទៅហាក់ស្និតស្នាលជាមួយគ្រឿងម៉ាស៊ីនណាស់។
© រក្សាសិទ្ធិដោយ thmeythmey.com