ជាតិ
រថយន្ត
Mercedes-Benz V-Class ជា​រថយន្ដ​ដែល​ស័​ក្ដ​សម​បំផុត​សម្រាប់​ការធ្វើដំណើរ​ជុំគ្នា ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​
08, Oct 2018 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​តើ​លោក​អ្នកមាន​គម្រោង​ទៅ​ដាក់​បិណ្ឌ និង​ភ្ជុំបិណ្ឌ​នៅ​វត្ត​ណា​ដែរ​?  មិន​ថា​លោកអ្នក​ទៅ​វត្ត​ដាក់​បិណ្ឌ​ជួបជុំ​គ្រួសារ នៅទីណា​នោះទេ  រថយន្ដ Mercedes-Benz V-Class គឺជា​រថយន្ដ​ដែល​ស័​ក្ដ​សម​បំផុត សម្រាប់​ការធ្វើដំណើរ​ជុំគ្នា​ព្រោះថា​រថយន្ដ​មួយ​នេះ​មាន​៧​កៅអី អាច​ឲ្យ​លោកអ្នក​ធ្វើដំណើរ​ជុំគ្នា ដែល​ញ៉ាំង​ឲ្យ​ការធ្វើដំណើរ​របស់លោក​អ្នក ប្រកបដោយ​ភាពសប្បាយ​រីករាយ និង​សុខ​សុវត្ថិភាព​គ្រប់ពេល​បើកបរ​។​


Mercedes-Benz V-Class ជា​ប្រភេទ​រថយន្ត VIP​សម្រាប់​ដឹក​សមាជិកគ្រួសារ និង​ប្រើ​ក្នុង      ធុរកិច្ច​ជាមួយ​ដៃគូ​ជំនួញ ដែល​ពោរពេញ​ដោយ​ផាសុកភាព និង​មាន​បំពាក់​ដោយ​ឧបករណ៍ និង​បច្ចេកវិទ្យា​ទំនើបៗ​ជាច្រើន​។ V-Class នៃ​ត្រកូល​Mercedes-Benz ត្រូវបាន​ច្នៃប្រឌិត​ឡើង ដោយ​គិតពី​គុណប្រយោជន៍​សម្រាប់​មនុស្ស​ជាតិ និង​បរិស្ថាន ភាពប្រាកដនិយម​នៃ​ឧត្តមភាព ការ​រចនា​តាមបែប​គ្រួសារ​ទាន់សម័យ​។ 


 
V-Class ជា​ប្រភេទ​រថយន្ត​ប្រើ​ម៉ាស៊ីន​ម៉ា​សូត 2.2 កម្លាំង​ម៉ាស៊ីន 2143cc មាន​កម្លាំង​ខ្លាំង ប្រើប្រាស់ ម៉ា​សូត​តិច ត្រឹមតែ​៦​លីត្រ ក្នុង​រយៈ​ចម្ងាយ​១០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​អាច​បត់បែន​បាន​គ្រប់​កាលៈទេសៈ​។​
 
​ប្រភេទ​រថយន្ត​ដ៏​ស៊ិ​ច​ស៊ី និង​លេចធ្លោ​នេះ មាន​កៅអីអង្គុយ​ចំនួន​៧ ចែកចេញជា​៣​ជួរ គឺ​ផ្នែក​តៃកុង ផ្នែក​មនុស្ស​សំខាន់ និង​ផ្នែក​សមាជិក ព្រមទាំង​មាន​តុ​ចំ​កណ្តាល​សម្រាប់​ពិសា​អាហារ ធ្វើការ ឬ​ប្រជុំ​កិច្ចការជំនួញ​តូច ធំ ដោយ​ភាពងាយស្រួល​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ រថយន្ត V-Class បាន​បំពាក់​ដោយ​ឧបករណ៍ និង​បច្ចេកវិទ្យា​ទំនើបៗ​ជាច្រើន ដែល​អាច​បំពេញបាន​ស្ទើរតែ​ទាំងអស់ នូវ​សេចក្តីត្រូវការ​របស់លោក​អ្នក​៕





Tag:
 Mercedes-Benz
  V-Class
  ​រថយន្ត​
 ​ យានយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com