បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
អ្នកស្រី សំ មិនខ្មាសអៀនចំពោះមុខរបររត់កង់បីឡើយ
× សៀមរាប៖ អ្នកស្រី សំ ជាស្ដ្រីដ៏កម្រមួយរូប ដែលមានមុខរបររត់កង់បី ដែលជាទូទៅគេឃើញការងារនេះមានតែបុរសតែប៉ុណ្ណោះ។ អស់រយៈពេលជាងមួយឆ្នាំមកហើយ ដែលអ្នកស្រី សំ ផ្តើមរត់កង់បីនៅក្នុងក្រុងសៀមរាប ដោយឆ្លាស់វេនគ្នារត់ជាមួយប្តីអ្នកស្រី។ អ្នកស្រីថា មិនមានភាពខ្មាសអៀនទេចំពោះរបរទទួលទានមួយនេះ ផ្ទុយទៅវិញអ្នកស្រីបានក្លាយជាស្ដ្រីមួយរូប ដែលត្រូវមហាជនឱ្យតម្លៃ និងសរសើរទៅវិញ។ ភ្ញៀវរបស់អ្នកស្រី តែងសរសើរ និងផ្តល់កម្លាំងចិត្តដល់អ្នកស្រី ថាអាចធ្វើការងារនេះបានយ៉ាងល្អ។ អ្នកស្រី សំ រម្លឹកថា អ្នកស្រីបានងាកមកចាប់របរនេះ ព្រោះយល់ថា ទន្ទឹមនឹងអ្នកស្រីមានកម្រិតវប្បធម៌ទាប ពិបាកនឹងរកការងារណាដែលមានប្រាក់ខែសមរម្យណាស់។
ដើមឡើយ អ្នកស្រី សំ រត់កង់បីខ្មែរទេ តែដោយសារទីផ្សារកង់បីឥណ្ឌាកើនខ្លាំង អ្នកស្រី សំ បានដូរមកទិញកង់បីនេះវិញ ហើយអ្នកស្រី ហាក់មានភាពស្ទាត់ជំនាញក្នុងការបើកកង់បីទំនើបនេះ។ ចំពោះមុខរបរនេះ ក្នុងមួយថ្ងៃអ្នកស្រីអាចរកចំណូលជាមធ្យម ១០ទៅ ៣០ដុល្លារ។
ព័ត៌មានលម្អិត សូមស្ដាប់បទសម្ភាសរវាងអ្នកស្រី អ៊ីសា រ៉ហានី និងអ្នកស្រី សំ ដូចតទៅ
© រក្សាសិទ្ធិដោយ thmeythmey.com