ពីនេះ ពីនោះ
«​សុភ​»​ឈរ​នៅ​ពីមុខ មានន័យថា «​ល្អ​»!
11, Oct 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
«​សុភ​»​ជា​នាមសព្ទ មានន័យថា លម្អ​, សេចក្តី​ស្អាត​, ជោគ​ល្អ​, ការ​សមរម្យ​, មង្គល​, សួស្តី​, សេចក្តី​សប្បាយ​, គុណ​, ប្រយោជន៍​។ នាមសព្ទ​«​សុភ​»​សម្រាប់​ភ្ជាប់​នូវ​ពាក្យ​ដទៃ​ដើម្បី​សម្រួល​ឱ្យ​ពាក្យ​ទាំងនោះ​មានន័យ​បន្ថែមទៀត​។


«​សុភ​»​នៅ​ខាងដើម ប្រែ​មក​ថា ល្អ​, ប្រពៃ​, មាន​សិរី​, លាភ​, សេចក្តីសុខ​, សេចក្តីចម្រើន​, ដែល​ឱ្យ​គុណ​,​ឱ្យ​សម្រេច​គ្រប់យ៉ាង​។​
 
​ពាក្យ​ដែលមាន​«​សុភ​»​នៅ​ពី​ខាងដើម​មានដូចជា​៖ សុភមង្គល​(​មង្គល​ល្អ​, គ្រោះល្អ​), សុភនិមិត្ត​(​សេចក្តី​សម្គាល់ ឬ​សង្កេតឃើញ​ល្អ​), សុភផល​(​ផល​ល្អ​), សុភល័ក្ខណ៍​(​លក្ខណៈ​ល្អ​), សុភកថា​(​សម្តី​ដែល​នាំឱ្យមាន​សេចក្តី​ល្អ​), សុភករ​(​ដែល​ធ្វើឱ្យមាន​សេចក្តីចម្រើន​), សុភកម្ម​(​អំពើ​ល្អ​), សុភកាល​(​សម័យកាល​ល្អ​), សុភង្គ​(​រូបល្អ​), សុភទិន​(​ថ្ងៃ​ល្អ​,​ថ្ងៃជា​), សុភនិស្ច័យ​(​ការចាប់​អារម្មណ៍ល្អ​,​ការរិះគន់​ល្អ​, គំនិត​ត្រឹមត្រូវ​)​។​ល​។ នេះ​បើ​ផ្អែកលើ​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​យ៉ាង​ដូច្នេះ​៕  
 

© រក្សាសិទ្ធិដោយ thmeythmey.com