ទឺ​កលាង​បន្លែ Acta Bio ទទួលបាន​ការពេញនិយម​ខ្លាំង និង​ត្រូវបាន​ចែកចាយ​លក់​ស្ទើរ​ទូទាំងប្រទេស​
អត្ថបទពាណិជ្ជកម្ម
ទឺ​កលាង​បន្លែ Acta Bio ទទួលបាន​ការពេញនិយម​ខ្លាំង និង​ត្រូវបាន​ចែកចាយ​លក់​ស្ទើរ​ទូទាំងប្រទេស​
06, Oct 2018 , 2:28 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សុវត្ថិភាព​ចំណីអាហារ ជា​ប្រធានបទ​ដ៏រ​ស៊ើប​មួយ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​មិនអាច​មើលរំលង​។ បន្លែ និង​ផ្លែឈើ មាន​ផ្ទុក​នូវ​សារ​ធាតុគីមី ដែលមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រអា​ក្នុងការ​ទទួលទាន​។ ទឹក​លាង​បន្លែ អាក​តា​បាយ​អូ (Acta Bio) អាចជួយ​ដោះស្រាយ​បញ្ហា​ទាំងនេះ​បាន​។ Acta Bio គឺជា​ទឹក​សម្រាប់​លាង​សម្អាត​សារធាតុ​គីមី និង​មេរោគ​ដែលមាន​នៅលើ​បន្លែ​ផ្លែឈើ​ទាំងនោះ​ឲ្យ​ស្អាត ហើយ​មាន​សុវត្ថិភាព​ក្នុងការ​ទទួលទាន​។​
 
​ប្រជាពលរដ្ឋ​ខ្មែរ នឹង​លែងមាន​ក្តីបារម្ភ​ទៀតហើយ​ចំពោះ​សារធាតុ​គីមី​ដែលមាន​នៅលើ​បន្លែ និង​ផ្លែឈើ ដោយ​គ្រាន់តែ​ជ្រើស​រើសយក​ទឹក​លាង​បន្លែ Acta Bio យកទៅ​ប្រើប្រាស់​។ ទឹក Acta Bio មាន​សមត្ថភាព​ជួយ​សម្អាត​មេរោគ​ដូចជា ពពួក​ពង​ព្រូន មេរោគ​រាក គ្រុនពោះវៀន រលាក​ក្រពះ និង​ក្រុម​មេរោគ​ផ្សិត​។ លើសពីនេះ វា​ជួយ​សម្អាត​សារធាតុ​គីមី​នៅលើ​បន្លែ ផ្លែឈើ រក្សា​វីតាមីន និង​សោភ័ណភាព​ដូចដើម ហើយ​ធ្វើ​ឲ្យ​អាហារ​របស់លោក​អ្នកមាន​សុវត្ថិភាព​។ 
 

 
​បច្ចុប្បន្ន ទឹក​លាង​បន្លែ Acta Bio កំពុង​ទទួលបាន​ពេញនិយម​យ៉ាងខ្លាំង​ពី​សំណាក់​អតិថិជន ជាពិសេស​ស្ត្រី​មេផ្ទះ​គ្រប់រូប និង​គ្រប់​ទីកន្លែង ដោយ​ត្រូវបាន​ចែកចាយ​លក់ នៅតាម​បណ្តា​រាជធានី​-​ខេត្ត​នានា​ស្ទើរ​ទូទាំងប្រទេស​កម្ពុជា​។ 


 
​បណ្តា​ខេត្ត​-​រាជធានី​ទាំងនោះ​មានដូចជា ទីក្រុង​ភ្នំពេញ​,​ខេត្តសៀមរាប​,​តាកែវ​,​កំពង់ចាម​,​ត្បូងឃ្មុំ​,​ស្វាយរៀង​,​កំពត​,​កោះកុង​,​កំពង់ធំ​,​បាត់ដំបង​,​ពោធិ៍សាត់​,​មណ្ឌល​គី​រី និង​ខេត្ត​រតនគីរី​។ 
 
​លើសពីនេះ អតិថិជន​អាច​ស្វែងរក ទឹក​លាង​បន្លែ Acta Bio បាន​នៅតាម​បណ្តា​ផ្សារ​ទំនើប​ល្បីៗ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ដូចជា Lucky supermarket , Chip Mong Supermarket , Bayon Supermarket , Aliments Market, Wang Wang Supermarket. និង​មាន​លក់​តាម  ឱសថស្ថាន​មួយចំនួន​ផងដែរ​។​


 
​ទឹក​លាង​បន្លែ ផ្លែឈើ Acta Bio ត្រូវបាន​ផលិតឡើង​ស្របតាម​បច្ចេកវិទ្យា​ប្រទេស​ជប៉ុន និង​ត្រូវបាន​ទទួលស្គាល់​ដោយ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​របស់​កម្ពុជា​ផងដែរ​។ ទឹក​លាង​បន្លែ Acta Bio អាច​សម្អាត​ជាតិពុល និង​មេរោគ​ជាង​៩៩% ដោយ​លោកអ្នក​ដាក់​លាយ​ជាមួយ​ទឹក និង​ត្រាំ​រយៈ ១៥ - ៣០​នាទី​ប៉ុណ្ណោះ​។​



 
​ព័ត៌មាន​លម្អិត សូម​ទំនាក់ទំនង​តាម​លេខ​ទូរស័ព្ទ​លេខ ០៩២ ៥៣១ ០០០/០៨៦ ៧៦០ ១២៧ ឬ​តាម​គេហទំព័រ www.actabio.com  និង​ទំព័រ​ហ្វេ​ស​ប៊ុ​ក Acta Bio៕

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 69861 [1] => 69 [2] => ទឺ​កលាង​បន្លែ Acta Bio ទទួលបាន​ការពេញនិយម​ខ្លាំង និង​ត្រូវបាន​ចែកចាយ​លក់​ស្ទើរ​ទូទាំងប្រទេស​ [3] => content [4] => [5] => [6] => 0 [7] => 0 [8] => )